ភ្នំពេញ : បើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ពីសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស
( ចាប់ពីថ្ងៃទី៥ – ១១ ខែតុលា ឆ្នាំ២០២២ )
ប្រព័ន្ធសម្ពាធទាប (ITCZ ) បន្តអូសបន្លាយកាត់លើកម្ពុជាជាមួយនិងខ្យល់មូសុងនិរតីខ្សោយ ។ ទន្ទឹមនោះការជួបប្រសព្វគ្នារវាងទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន (ភាគខាងជើង) និងសម្ពាធទាបដែលរុញពីក្រោមក៏មានឥទ្ធិពលលើកម្ពុជាផងដែរ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ភ្លៀងនៅតែបន្តធ្លាក់ជាប់ជាបន្តបន្ទាប់នៅលើផ្ទៃប្រទេស ដោយក្នុងនោះ ៖
១-តំបន់ទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ណភាពអតិបរមា មានពី ៣១-៣៣ °C
– អាចមានភ្លៀងក្នុងកំរិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ផ្នែកខ្លះនៃបណ្តាខេត្តនៅភាគពាយ័ព្យ និង
ភាគខាងជើងជាប់ប្រទេសវៀតណាម ភ្លៀងអាចធ្លាក់ច្រើនដោយអន្លើ ។
២-តំបន់ខ្ពង់រាប ៖
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
– អាចមានភ្លៀងក្នុងកំរិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ណភាពអតិបរមា មានពី ២៩-៣១ °C
– អាចមានភ្លៀងក្នុងកំរិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
យោងលើស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមអាជ្ញាធរដែនដី និងសាធារណជនជ្រាបជាព័ត៍មាន
និងបន្តប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ ៕
ដោយ : សុខ ខេមរា