លោក សោ ចាន់ដេត ស្នើសុំឲ្យសម្តេចប្រធានព្រឹទ្ធសភាចាត់វិធានការចំពោះក្រុមប្រដាប់អាវុធនៅខេត្តឧត្តរមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ លោកសោ ចាន់ដេត សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគបួន កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ បានធ្វើលិខិតដាក់ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ស្នើសុំចាត់វិធានការចំពោះក្រុមប្រដាប់អាវុធនៅឧត្តរមានជ័យ ដែលបានឃាត់រូបលោក និងរថយន្ត ។

លោក សោ ចាន់ដេត បានបញ្ជាក់នៅក្នុងលិខិតនោះថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១០និង០០នាទីព្រឹក នៅពេលដែលលោកកំពុងធ្វើដំណើរក្នុងសង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ស្រាប់តែមានក្រុមប្រដាប់អាវុធប្រមាណ៣០នាក់ ដឹកនាំដោយឈ្មោះ ធូ សុធា ប្រធានការិយាល័យ នគរបាលចរាចរណ៍ខេត្តបានឃាត់ខ្លួនគាត់ និងរថយន្តក្រោមលេសត្រួតពិនិត្យ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ។ លោក សោ ចាន់ដេត បន្តថា ការឃាត់ខ្លួននោះអស់រយៈពេល១ម៉ោងនិង៣០នាទី ទោះបីលោកបានបង្ហាញប័ណ្ណអភ័យឯកសិទ្ធិព្រឹទ្ធសភាក៏ដោយ ក៏មិនអនុញ្ញាតឲ្យលោកបន្តដំណើរទៅមុខឡើយ ។ បន្ទាប់មក សមត្ថកិច្ចបានដកហូតយកប័ណ្ណអភ័យឯកសិទ្ធិទៅថតចម្លង ហើយបង្ខំឲ្យលោកដកស្លាកលេខរថយន្តព្រឹទ្ធសភាចេញ ទើបអនុញ្ញាតិឲ្យបន្តដំណើរទៅមុខទៀត ។

លោក សោ ចាន់ដេត បានអះអាងថា ទង្វើនេះគឺរំលោភសិទ្ធិមនុស្ស និងរំលោភអភ័យឯកសិទ្ធិព្រឹទ្ធយ៉ាងធ្ងន់ ៕

image

សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print