នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញគោរពវិញ្ញាណក្ខន្តប្រជាជនស្រុករមាសហែកដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅវត្តកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក នាវេលា៨ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ បាននិងកំពុងរៀបចំពិធីគោរពវិញ្ញាណក្ខន្តប្រជាជនដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។

ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុករមាសហែក និងមានការចូលរួមពីសំណាក់ លោក លោកស្រី អ្នកនាងកញ្ញា ជាសមាជិក សមាជិកា ប្រជាពលរដ្ឋ ប្រមាណជិត១០០០នាក់។

គួរំលឹកថាៈ​ រយៈពេលជាច្រើនឆ្នាំកន្លងផុតទៅហើយក្តី ប៉ុន្តែយើងបិទភ្នែកនឹកស្រម័យតែបន្តិចនោះ របបវាលពិឃាតហាក់នៅដិតដាមថ្មីៗ ហើយដក់ក្នុងក្រអៅបេះដូងពលរដ្ឋខ្មែរគ្រប់រូប ដែលបានឆ្លងកាត់សម័យកាលនោះ ដោយមិនអាចបំភ្លេចបាននូវភាពខ្មៅងងឹត រន្ធត់ ខ្លោចផ្សា និងឈឺចាប់ ។

២០ ឧសភា ពេលមុនគឺជាទិវាចងកំហឹង ប៉ុន្តែ២០ ឧសភា ពេលនេះ គឺការរំលឹកគុណូបការៈ និងពិធីបង្សុកូល ឧទ្ទិសមហាកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធនៃបុព្វបុរសអ្នកស្នេហាជាតិ ព្រះសង្ឃ បញ្ញវន្ត យុទ្ធជន និងប្រជាពលរដ្ឋស្លូតត្រង់ដែលបានបាត់បង់ជីវិតដោយគ្មានកំហុស ក្នុងរបបខ្មែរក្រហម៕​

80bd75c3-2e6b-478f-b317-f978ba921f2d

dc3196f9-f433-4a62-b4c0-a6d857595661

de7f6205-458c-4853-9583-9255a60816ba

0c2b1b9b-f6be-4ab1-9c09-fbae2211d4e3

07576d61-5530-4b73-8731-a37dfa70fd15

984a1212-2553-4a98-8f76-871cb72cf6c9

29098c9b-342e-4fab-ab57-1cbcee2b90c4

199f5b54-b59d-4b22-b73b-a157035f5763

01af2272-5fc3-4b90-bd0e-55be141e7a1e

21abf59a-5390-4114-b4d1-88876f9a7305

7eb386be-f040-4ae6-b980-b63d81ae7f7b

58101b34-22bb-4742-878d-3d620a9a42eb

ដោយ៖ សុខ​ ខេមរា

1111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print