សម្តេចតេជោៈ​ កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី នៅទីក្រុង Sochi បានបញ្ចប់ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់!

ចែករំលែក៖

ទីក្រុងមូស្គូៈ​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​បានបញ្ជាក់នៅក្នុងហ្វេសប៊ុកសម្តេចថាៈ​ កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី នៅទីក្រុង Sochi បានបញ្ចប់ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់! នៅក្នុងកិច្ចប្រជុំកំពូលនេះ ខ្ញុំក៏បានចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំអាស៊ាននិងរុស្ស៊ីជាមួយតំណាងធុរកិច្ចជា ច្រើនរូប និងបានពិសារអាហារថ្ងៃត្រង់ការងារជាមួយប្រមុខដឹកនាំអាស៊ាន និងរុស្ស៊ី នៅ Radisson Blu Resort and Congress Center។

សម្តេចតេជោ​ បានមានប្រសាសន៍បន្តថាៈ​ ប្រទេសទាំងអស់បានប្តេជ្ញាពង្រឹងមិត្តភាព និងសហប្រតិបត្តិការជាមួយសហព័ន្ឋរុស្ស៊ី ដើម្បីសន្តិភាពក្នុងតំបន់ និងក្នុងពិភពលោក រួមទាំងការពង្រីកវិស័យពាណិជ្ជកម្ម និងវិនិយោគអោយបានទូលំទូលាយដែលនាំមកនូវផលប្រយោជន៌សម្រាប់ប្រជា ជាតិទាំងអស់។ នេះជាមោទនៈភាពរបស់កម្ពុជាដែលមានមិត្តមហាអំណាចដ៏ល្អប្រកបដោយភាពស្មោះត្រង់ដូច ជារុស្ស៊ី ដែលបានជួយកម្ពុជាតាំងពេលើមុនរហូតមកដល់ពេលនេះ ជាពិសេសជួយបណ្តុះបណ្តាលធនធាន មនុស្សដល់កម្ពុជា។

ខ្ញុំនឹងដឹកនាំគណ:ប្រតិភូជានខ្ពស់កម្ពុជាយើងវិលត្រឡប់ទៅកាន់កម្ពុជាវិញនៅល្ងាចនេះ៕​

image image image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print