តារា​សម្តែង​មក​ពី​ប្រទេស​ថៃ​៤​រូប​ មក​ជួប​អ្នកគាំទ្រ​នៅ​កម្ពុជា​

ចែករំលែក៖

​ភ្នំពេញ​៖​ យ៉ាង​ហោច​ណាស់​មាន​តារា​សម្តែង​វ័យក្មេង​ របស់​ព្រះរាជាណាចក្រ​ថៃ​ចំនួន​៤​រូប​ ដែល​បាន​សម្តែង​ក្នុង​ខ្សែភាពយន្ត​បែប​កំប្លែង​រឿង​«​ព្រះ​តេជគុណ​ជេស​4G»​ បាន​ធ្វើ​ដំណើរ​មក​ជួប​អ្នកគាំទ្រ​របប​ស់​ពួក​គេ​នៅ​កម្ពុជា​ ។​ កម្មវិធី​ជំនួប​សិល្បករ​ថៃ​ និង​អ្នកគាំទ្រ​នៅ​កម្ពុជា​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​ ដោយ​រោង​ភាពយន្ត​ Legend​ មុន​ពេល​ដែល​ខ្សែភាពយន្ត​នេះ​ ចាប់​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​២៦​ ឧសភា​ ឆ្នាំ​២០១៦​ ។​

​កម្មវិធី​ជំនួប​អ្នកគាំទ្រ​ជា​ច្រើន​រយ​នាក់​ខាងលើ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​បរិវេណ​រោង​ ភាពយន្ត​ Legend​ នា​ផ្សារ​ទំនើប​ ស្ទឹង​មាន​ជ័យ​ថ្មី​ កាលពី​ល្ងាច​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០១៦​ ។​

​សិល្បករ​ថៃ​ រូប​ដែល​បាន​ចូលរួម​សម្តែង​រឿង​ «​ព្រះ​តេជគុណ​ជេស​4G»​ នឹង​បង្ហាញ​វត្ត​មាននៅ​កម្ពុជា​ មាន​ដូច​ជា​លោក​ និក​ ,​ គុណ​ណា​ធីប​ ,​ប៉ា​ដុ​ង​,​ កូ​ស​,​ អាក​កា​រ៉ាត់​ ជាដើម​ ។​

​ពួក​គេ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​រីករាយ​ ដោយ​សិល្បករ​ខ្លះ​ បាន​មក​កាន់​កម្ពុជា​ជា​ច្រើន​លើក​ ច្រើន​សារ​ ដើម្បី​ជួប​អ្នកគាំទ្រ​របស់​ពួក​គេ​ ហើយ​នៅ​តែ​មាន​អ្នកគាំទ្រ​ចូល​ចិត្តការ​សម្តែង​របស់​ពួក​គេ​ឲ្យ​តែ​បង្ហាញ​ស្នាដៃ​សម្តែង​ថ្មីៗ​ នៃ​ខ្សែភាពយន្ត​ ។​ ជាក់ស្តែង​ នា​ឱកាស​ពេល​នេះ​ ឃើញ​មាន​មិត្ត​យុវវ័យ​ជា​ច្រើន​ មក​ចូលរួម​គាំទ្រ​ពិតជា​រំភើប​ និង​មិន​នឹក​ស្មាន​មាន​អ្នក​ស្រឡាញ់​គាំទ្រ​រឿង​ «​ព្រះ​តេជគុណ​ជេស​4G»​ មក​ជុំ​គ្នា​យ៉ាង​ណែន​មុន​ពេល​ចាក់​បញ្ចាំង​បែប​នេះ​ ។​

​ពួក​គេ​ក៏​បាន​ថ្លែងអំណរគុណ​ដល់​រោង​ភាពយន្ត​ Legend​ និង​ក្រុមការងារ​ ទាំងអស់​ dEl​ បាន​គាំទ្រ​ជួយ​សម្រួល​រាល់​កិច្ចការ​ដល់​ពួក​គេ​ ព្រមទាំង​បាន​បញ្ចាំង​រឿង​ ដែល​ស្នាដៃ​របស់​ពួក​គេ​ដល់​យុវវ័យ​កម្ពុជា​ដែល​កំពុង​តែ​ទន្ទឹងរង់ចាំ​ផង​ដែរ​ ។​

​រឿង​ «​ព្រះ​តេជគុណ​ជេស​4G»​ នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នា​ថ្ងៃ​ទី​២៦​ ឧសភា​ ឆ្នាំ​២០១៦​ នៅ​គ្រប់​រោង​ភាពយន្ត​នា​រាជធានី​ភ្នំពេញ​ ។​ ក្រុម​យុវវ័យ​ទាំងអស់​ ដែល​បាន​ចូលរួម​ សុទ្ធតែ​បង្ហាញ​ពី​អារម្មណ៍​រីករាយ​ ជាមួយនឹង​ជំនួប​ផ្ទាល់​ ជាមួយ​សិល្បករ​ថៃ​ ហើយ​ពួក​គេ​បញ្ជាក់​ថា​ ពួក​គេ​ត្រៀមខ្លួន​សើច​ឲ្យ​ហើយ​ ព្រោះ​នេះ​ ជា​រឿង​បែប​កំប្លែង​រីករាយ​ស្ទើរតែ​គ្រប់​ឈុត​ឆាក​ ស្រប​ពេល​ដែល​តារា​សម្តែង​ សុ​ទ្ឋ​តែ​ជាតា​រា​ត្រូវចិត្ត​យុវវ័យ​ផង​នោះ​ នឹង​បង្កើន​ការ​ទាក់ទាញ​មួយ​កម្រិត​ទៀត​ផង​ដែរ​ ។​ នា​ឱកាស​ជួប​ផ្ទាល់​ជាមួយ​អ្នកគាំទ្រ​ តារា​សម្តែង​ទាំងនោះ​ បាន​សម្តែង​រាំ​បើក​ឆាក​ក្នុង​បទ​ចម្រៀង​នៃ​សាច់​រឿង​ ជូន​អ្នកគាំទ្រ​ ព្រមទាំង​អ្នកគាំទ្រ​មួយ​ចំនួន​ត្រូវ​បាន​អ្នក​រៀបចំ​ឲ្យ​មានការ​អនុញ្ញាត​ថតរូប​ជាមួយ​តួ​ថៃ​ ក្នុង​ភាព​ស្និទ្ធស្នាល​ដើម្បី​បង្ហាញ​ការ​ស្រឡាញ់​រាប់អាន​គ្នា​ជា​ពិសេស​ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ រោង​ភាពយន្ត​លេ​ជេន​ ជា​រោង​ភាពយន្ត​ទំនើប​មួយ​ នៅ​កម្ពុជា​ ដែល​មានការ​ពេញ​និយម​ តាំងពី​យូរ​មក​ហើយ​ សម្រាប់​ទស្សនិកជន​ដែល​ និយម​ទស្សនា​ខ្សែភាពយន្ត​នានា​ មិន​ថា​តែ​បែប​ហូ​លី​វូ​ដ​ ឬ​ខ្សែភាពយន្ត​ខ្មែរ​ឡើយ​ ។​

​រោង​ភាពយន្ត​លេ​ជេន​ មិន​ត្រឹមតែ​គាំទ្រ​ដល់​ភាពយន្ត​បរទេស​ មក​ចាក់​បញ្ចាំង​នោះ​ទេ​ ថែម​ទាំង​ពេញចិត្ត​គាំទ្រ​លើ​វិស័យ​ភាពយន្ត​ខ្មែរ​ផង​ដែរ​ ដោយ​តែងតែ​ផ្តល់​ឱកាស​ដល់​ផលិតករ​បាន​ចាក់​បញ្ចាំង​រឿង​ខ្មែរ​យ៉ាង​ពេញចិត្ត​ ក្នុង​ន័យ​សម្រួល​លើកទឹកចិត្ត​ដល់​ភាពយន្ត​កម្ពុជា​ ដែល​កំពុង​បោះ​ជំហាន​ទៅ​មុខ​ ។​ ក្រៅពី​លើក​ស្ទួយ​ដល់​វិស័យ​ភាពយន្ត​ លេ​ជេន​ ក៍​តែងតែ​ជួយ​ដល់​សកម្មភាព​មនុស្សធម៌​ ព្រមទាំង​លើកកម្ពស់​វិស័យ​កីឡា​កន្លង​មក​ផង​ដែរ​ ៕​

IMG_0588

IMG_0620

IMG_0637

ដោយ៖ វ​ឌ្ឍ​នា​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print