កម្មការិនីម្នាក់ធ្លាក់ពីលើរថយន្តរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះជាបន្ទាន់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្មការិនីរោងចក្រយូក្រោនផលិតខ្សែកាសម្នាកបានរងរបួសធ្ងន់ធ្ងរកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ ខណៈធ្លាក់ពីលើរថយន្តនៅលើកំណាត់ផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ៣៤-៣៥ ស្ថិនក្នុងភូមិព្រៃសូភី ឃុំត្រពាំងគង ស្រុងសំរោងទង ខេត្តកំពង់ស្ពឺ ។

សាក្សីបាននិយាយថា រថយន្តបើកដឹកកម្មករ បណ្ដាលឲ្យស្ត្រីម្នាក់ធ្លាក់ម៉ាក ហីយ៉ាន់ដាយ កូរ៉េពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-9673 បើកបរដោយឈ្មោះ យឹម មឿន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិរំពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុក​ឧដុង្គ ។ ដោយឡែកស្ត្រីរងគ្រោះមានឈ្មោះ តូន អេវ អាយុ១៩ឆ្នាំ រស់នៅភូមិព្រៃក្រសាំង ឃុំក្រាំងចេក ស្រុកឧដុង្គ ។

គេសង្ស័យថា អ្នកបើកបរបើកក្នុងល្បឿនលឿន បែបជាការលេងសើចសប្បាយ គួបផ្សំនិងអ្នកជិះធ្វេសប្រហែសផងទើប​បណ្ដាលឲ្យធ្លាក់បែកក្បាលផ្នែកខាងក្រោយដួលសន្លប់ រួចត្រូវបានបញ្ជូនទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យសម្ភពថ្នល់ទទឹង៕

IMG-20160521-WA0008

IMG-20160521-WA0009

ដោយ៖ សេនាស័ក្តិ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print