អតីតសិក្ខាកាមវគ្គមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២១ ចុះសួរសុខទុក្ខមិត្តរួមជំនាន់មានជំងឺនៅខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ៖ លោក ញាណ សុខុម នាយការិយាល័យ ព័ត៌មាន និងសន្តិសុខនៃកងរាជអាវុធហត្ថខេត្តតាកែវ អតីតសិក្ខាកាមវគ្គមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២១ មានជំងឺដល់ធ្ងន់ធ្ងរ ត្រូវបានវះកាត់បេះដូង និងជួបការខ្វះខាតផងនោះ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ មិត្តរួមជំនាន់ក៏បានមូលមតិគ្នាធ្វើការគៀងគរប្រមូលនូវថវិកាតាមសន្តានចិត្តតិចក្ដីច្រើនក្ដី ដើម្បីយកទៅជួយឧបត្ថម្ភ សម្រួលដល់ការខ្វះខាត និងប្រមូលបានថវិកាចំនួន៩៣ម៉ឺនរៀល និង១០០ដុល្លារ យកទៅប្រគល់ជួនលោក ញាណ សុខុម ដល់លំនៅដ្ឋានដែលស្ថិតនៅស្រុកបាទី ខេត្តតាកែវ។

លោក ម៉ែន ខេមរិទ្ធ និងលោក ហ៊ឹម សសម តំណាងឲ្យ អតីតសិក្ខាកាមវគ្គមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២១បាននាំនូវការសាកសួរសុខទុក្ខពីមិត្តរួមជំនាន់ ដែលកំពុងបំពេញការងារក្នុងអង្គភាពនៅតាមបណ្តារាជធានី-ខេត្ត ដល់លោក ញាណ សុខុម និងក្រុមគ្រួសារ ក៏ដូចជាផ្តាំផ្ញើឲ្យខិតខំព្យាបាលជំងឺ អនុវត្តទៅតាមការណែនាំរបស់ក្រុមគ្រូពេទ្យដើម្បីឲ្យឆាប់បានជាសះស្បើយ។

លោក ញាណ សុខុម ក៏បានថ្លែងអំណរគុណចំពោះមិត្តរួមជំនាន់ទាំងអស់គ្នា ដែលបានជួយឧបត្ថម្ភ និងគិតគូពីសុខទុក្ខតាំងពីការសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ ក៏ដូចចុះមកដល់លំនៅដ្ឋាន ដែលអ្នកទាំងអស់គ្នាពិតជាមិនទុកឲ្យមិត្តរួមជំនាន់ណាម្នាក់រស់នៅដោយភាពឯកកោនោះឡើយ៕

57f843d3-3755-47b5-b709-a98f96973161

56e4d14c-2712-4d48-ab7d-c943e57a1340

ដោយ៖ ស សម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print