បើកម៉ូតូលឿនបុកម៉ូតូនគរបាលខណ្ឌពោធិ៍សែនជ័យបណ្តាលឲ្យរបួសធ្ងន់ រត់ចោលម៉ូតូបាត់

ចែករំលែក៖

ភ្នំពេញ៖ នគរបាលម្នាក់បានរងរបួសសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុខណៈពេលកំពុងជិះម៉ូតូទៅគោលដៅប្រចាំការ ហើយត្រូវបានម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹងការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៤ មុខវិទ្យាល័យជម្ពូវ័ន ច្រកចូលផ្លូវបេតុងរោងចក្រ QMI ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះដែលជាសមត្ថកិច្ចជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសង់ឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេ 1FH-4638 ជិះតែម្នាក់ឯងដោយមានកង្ហារ មុងផួយ រយីងរយោងផង ជិះតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយឺតៗ ពេលមកដល់ផ្លូវបំបែកច្រកចូលរោងចក្រ QMI ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក ស្មាសវី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1BB-8727 ជិះដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណឆ្លងផ្លូវពីជើងទៅត្បូង បុកចំពេញទំហឹងបណ្តាលឲ្យសមត្ថកិច្ចដួលបោកក្បាលសន្លប់នៅហ្នឹងកន្លែងកើតហេតុ ឯជនបង្កបានរត់ចោលម៉ូតូបាត់ស្រមោលឆឹង ។ ប្រភពដដែលបានបន្តទៀតថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះឡើងព្រោះតែម៉ូតូបង្កបើកខ្វះការប្រុងប្រយ័ត្ន និងប្រឹងបើកគេចពីរថយន្តពេលឆ្លងផ្លូវ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងបានដឹកជនរងគ្រោះទៅព្យាបាលនៅក្លីនិចឯកជន រីឯម៉ូតូក៏ត្រូវសមត្ថកិច្ចយកមករក្សារទុកនៅប៉ុស្តិ៍ចោមចៅ ដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ៕

image3

image1

image2

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print