សម្ពោធទីស្នាក់ការគណបក្សប្រជាជនសង្កាត់ព្រែកថ្មី ក្រោមវត្តមានលោក ប៉ា សុជាតិវង្ស

ចែករំលែក៖

ភ្នំពេញ៖ ទីស្នាក់ការគណបក្សប្រជាជនមួយខ្នងដែលទើបសាងសងរួចរាល់ជាស្ថាពរត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ ក្រោមវត្តមានលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ , លោក-លោកស្រី ជាអភិបាលរងរាជធានីភ្នំពេញ និងមានការចូលរួមពីអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានរួមជាមួយប្រជាពលរដ្ឋប្រមាណជា៥០០នាក់ ។

តាមរបាយការណ៍របស់លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅនិងជាប្រធានគណៈ កម្មាធិការគណបក្សប្រជាជនខណ្ឌបានបង្ហាញថា ទីស្នាក់គណបក្សសង្កាត់ព្រែកថ្មីដែលសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ គឺកើតចេញពីគំនិតផ្តួចផ្តើម និងការជួយឧបត្ថម្ភគាំទ្រពីសប្បុរសជនសមាជិក សមាជិការ ជាពិសេសសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស ប្រជាជនកម្ពុជាឧបត្ថម្ភ២ម៉ឺនដុល្លារ ,លោក ប៉ា សុជាតិវង្ស ប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ១ម៉ឺនដុល្លារ,លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ១ម៉ឺនដុល្លារ ,លោក អ៊ាង ស៉ីផាន អភិបាលខណ្ឌច្បារអំពៅ,លោក ហ៊ុយ ពិសិដ្ឋ និងក្រុមការងារចុះពង្រឹងសង្កាត់ព្រែកថ្មី ២.៥០០ដុល្លារ និងមានការចូលរួមពីសប្បុរសជនជាច្រើននាក់ទៀតទើបសម្រេចបាននូវសមិទ្ធិផលថ្មីនេះ ។ ទីស្នាក់ការគណបក្សដែលសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះមានទំហំ៩ម៉ែត្រ គុណ ១២ម៉ែត្រ សាងសង់អំពីថ្មប្រក់ក្បឿងមានបន្ទប់រដ្ឋបាល១, បន្ទប់ដាក់សម្ភារៈ១, បន្ទប់ទឹក២, សាលប្រជុំធំ១ , និងបំពាក់សម្ភារការិយាល័យ ព្រមទាំងបានសាងសង់របងថ្មព័ទ្ធជុំវិញ រៀបចំការ៉ូឡាទីធ្លា និងក្លោងទ្វា ដែលត្រូវបានចាប់ផ្តើមសាងសង់កាលពីខែសីហា ឆ្នាំ២០១៤ និងបានសាងសង់រួចរាល់ជាស្ថាពរ នៅខែសីហា ឆ្នាំ២០១៥ ដោយចំណាយថវិការសរុបចំនួនជាង១០ម៉ឺនដុល្លារហើយត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ..។

ក្នុងពិធីនេះដែរលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានមានមតិសំណេះសំណាលដូច្នេះថា នេះជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងសង្កាត់ព្រែកថ្មី ដែលសមិទ្ធផលនេះកើតចេញពីការខិតខំប្រឹងប្រែងរបស់លោកប្រធានគណបក្សប្រជាជនខណ្ឌ និងសង្កាត់ បានគៀងគររកសប្បុរសជនដើម្បីសាងសង់អាគាទីស្នាក់គណបក្សថ្មី ហើយសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ ។ អ្វីដែលត្រូវបន្តធ្វើត្រូវរួមគ្នាបម្រើប្រជាពលរដ្ឋ ហាមដាច់ខាតចុះប្រមូលលុយពីប្រជាពលរដ្ឋដោយលើកហេតុផលថា យកទៅកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន សូមបញ្ឈប់សកម្មភាពបែបនេះជាបន្ទាន់ ព្រោះកិច្ចការនេះជាបន្ទុករបស់អាជ្ញាធររាជធានីនិងខណ្ឌ ជាអ្នកទទួលខុលត្រូវ យើងមានលទ្ធភាពប៉ុណ្ណាធ្វើប៉ុនហ្នឹង…ហើយត្រូវប្រាប់ទៅប្រជាពលរដ្ឋថា លទ្ធភាពរបស់អាជ្ញាធរធ្វើបានតែប៉ុនហ្នឹង…ហ្នឹងធ្វើបន្តទៀតនៅពេលខាងមុខដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលថ្មីៗទៀត ..។

លោកអភិបាលរាជធានីភ្នំពេញបានបន្តថា សូមឲ្យក្រុមការងារបក្សត្រូវមានកិច្ចសហការល្អជាមួយប្រជាពលរដ្ឋចុះសួរសុខទុក្ខតាមមូលដ្ឋាននិងសាកសួរពីតម្រូវការរបស់ពួកគាក់ ដើម្បីយកមកពិចារណារនិងដោះស្រាយ ។ ជាមួយគ្នានេះដែរត្រូវរួមគ្នាអនុវត្តគោលនយោបាយ” ភូមិ-សង្កាត់ មានសុវត្ថិភាព ” ឲ្យបានប្រសើរឡើង…ដើម្បីឲ្យមូលដ្ឋានយើងមានសន្តិសុខល្អ..ប្រជាពលរដ្ឋរស់នៅមានក្តីសុខមិនព្រួយបារម្ភពីសុវត្ថិភាព ។

ក្នុងពិធីនេះដែរលោកអភិបាលខណ្ឌឧបត្ថម្ភដល់គណបក្សសង្កាត់ចំនួន៥លានរៀលផងដែរ ៕

aa8c8a60-2036-478b-b27e-dbeeb7193fa1

5e2348a9-6385-4301-984c-7b46cdbd12b5

37f29aa1-4bbd-4638-966d-2f167d602625

a269eaf4-8507-48a6-b1df-d61ba5d591be

a00aded8-c094-4c8c-b703-8804322df561

da772768-3ab1-402b-ba2a-8d127f28f6ed

a546e2b3-9a50-42fa-b8fd-55836abd3523

0bb86644-ad1c-4a21-912c-09ee2df84a24

44eda6eb-dc65-4b30-b3da-cfc4618f6a22

f61203a8-8a50-447d-9f8b-539c01f3d630

ដោយ៖ សណ្តោស

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print