រថយន្តកុងតឺន័រផែស្ងួត តិចស្រ៊ុន បុកម៉ូតូគុបជ្រុងស្មានតែជនរងគ្រោះស្លាប់ អ្នកបើកបររត់គេចខ្លួន

ចែករំលែក៖

ភ្នំពេញ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង៩ និង២៥នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ លើកំណាត់ផ្លូវវេងស្រេង ចំណុចស្តុបផ្លូវចូលទួលពង្រ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បង្កឡើងដោយរថយន្តកុងតឺន័រមានតែក្បាលអត់កន្ទុយបានបុកទៅលើអ្នកជិះម៉ូតូ៣នាក់ម៉ែនិងកូនបណ្តាលឲ្យខ្ទេចម៉ូតូ ចំណែកឯជនរងគ្រោះបានគេចផុតពីគ្រោះថ្នាក់ខាងលើនេះ។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តកុងតឺន័រ ពាក់ស្លាកលេខ3C-3310 ក៏បានរត់គេចខ្លួនហើយសមត្ថកិច្ចមូលដ្ឋានបានមកចុះធ្វើការវាស់វែង ដើម្បីយករថយន្តនិងម៉ូតូទៅរក្សាទុកធ្វើការដោះស្រាយគ្នាជាក្រោយតាមផ្លូវច្បាប់៕

3b8096a9-99b9-4083-b5cb-b931ecc3dc08

593af037-5f1d-444c-9c67-6eee5e68585f

ed3dab44-f950-4da7-93dc-e9735f672aaf

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print