បុរសម្នាក់ដួលបោកក្បាលស្លាប់មុនបញ្ជូនដល់មន្ទីរពេទ្យខណៈដែលម៉ូតូ២គ្រឿងជិះបញ្ច្រាសទិសគ្នាបុកគ្នាពេញទំហឹង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានដួលបាក់កស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ២គ្រឿងបានជិះបញ្ច្រាសទិសគ្នាក៏មកបុកគ្នាយ៉ាងពេញទំហឹង ចំណែកបុរសម្នាក់ទៀតរត់គេចខ្លួនបាត់សម្រោល។

ករណីនេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីស្ថិតត្រង់ចំណុចផ្លូវ២៩០ នៅចំណុចមុខរវង្វង់មូលទួលគោក ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោករាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខៀវ សុវណ្ណ អាយុ៣២ឆ្នាំ មុខរបរលក់ដូរស្នាក់នៅភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប្រភពបន្តថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូហុងដា សេ១២៥ សេរី២០១២ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1BG-5356 ជិះម្នាក់ឯងក្នុងទិសដៅពីត្បូងទៅជើងបញ្ច្រាសទិសគ្នាជាមួយនឹងម៉ូតូ១គ្រឿងទៀតម៉ាកហុងដា សេ១២៥ មិនចាំស្លាកលេខបានបានមកបុកចំពីមុខយ៉ាងពេញទំហឹងបណ្តាលឲ្យបុរសរងគ្រោះដួលបោកក្បាលស្លាប់មុនពេលបញ្ជូនដល់មន្ទីរពេទ្យចំណែកម៉ូតូបង្កជិះរត់គេងខ្លួនបាត់សម្រោល។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

db70f689-1f47-4862-9690-cbd5bc9cf3dc

3b4a33a0-284e-48d3-be73-64ef7aecb02c

ដោយ៖ ស រស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print