កម្លាំងអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យចោរគាស់ផ្ទះបាន២នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យជាចោរគាស់ផ្ទះ(លួចមានស្ថានទម្ងន់ទោស) ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកឃាត់ខ្លួន កាលពីវេលាម៉ោង១ និង១៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្លូវ៦០៨ ក្បែរវត្តនាគវ័ន្ត សង្កាត់បឹងកក់២ ខណ្ឌទួលគោក ខណៈជនសង្ស័យបានប្រព្រឹត្តនៅចំណុចម្តុំលូទឹកស្អុយក្បែរសាលារៀនទួនហ្វា សង្កាត់អូរឡាំពិច ខណ្ឌចំការមន។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរួមមានទី១ឈ្មោះសាយ រដ្ឋា ហៅច្រឹង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។ ទី២ឈ្មោះចៅ ណាវុធ ហៅអាឈួយ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៩៩E0 ផ្លូវលេខ២៨៨ សង្កាត់អូរឡាំពិច ខណ្ឌចំការមន។ សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមានៈ សម្ភារកាច់សោម៉ូតូចំនួន១ ទូរស័ព្ទ១គ្រឿងម៉ាកI-Call ម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1BO-9799 (ម៉ូតូជនរងគ្រោះ)។

សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុនៅវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ខែឆ្នាំដដែល កម្លាំងបានចុះល្បាតនៅភូមិសាស្ត្រលុះដល់ម៉ោង១ និង១៥នាទី កម្លាំងក៏បានប្រទះឃើញជនសង្ស័យកំពុងនាំគ្នាក្បែរម៉ូតូនៅចំណុចជិតវត្តនាគវ័ន្តក៏ហៅនិងឃាត់ត្រួតពិនិត្យ រកឃើញនូវសម្ភារប្រព្រឹត្តបទល្មើស ហើយពួកគេក៏បានសារភាពថាបានធ្វើសកម្មភាពគាស់ផ្ទះនៅម្តុំលូទឹកស្អុយទើបនាំខ្លួនមកធ្វើការសាកសួរ ដើម្បីបន្តនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង៕

626220cb-6326-44d0-8274-9d31be8a72a5

fbb5b52d-8c19-40e4-9278-4ac43296ec52

386b8dd4-14be-4214-84db-6032d5f368b8

30559fce-30aa-486a-9613-2e858c43b019

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print