កន្លងមកមន្ត្រីអារ៉ាប៊ីសាអ៊ូឌីតបាន បញ្ជាក់ថា អារ៉ាប៊ីសាអ៊ូឌីតនឹងអនុវត្តផែនការប៊ីសម្រាប់ដំណោះស្រាយនយោបាយ នៅស៊ីរី ហើយផែនការប៊ីនោះគឺលោក អាល់អាសាដ ត្រូវតែចាកចេញពីតំណែង ជាដាច់ខាត។
ក្នុងពេលនេះដែរ រុស្ស៊ីក៏បានបង្ហាញ ឥរិយាបថមិនគាំទ្រលោក អាល់អាសាដ ដូចកាលពីមុនទៀតឡើយ។ ប្រមុខការទូត រុស្ស៊ីបញ្ជាក់ថា ប្រទេសដែលចូលរួមជាមួយ អាមេរិកធ្វើជាសហប្រធាននៃក្រុមអន្តរ ជាតិខាងគាំទ្រស៊ីរី ដែលបានចូលរួមប្រជុំនៅក្រុងហ្សឺណែវដើម្បីពិភាក្សាបញ្ហាធំៗ ជាគោលពាក់ព័ន្ធនឹងស៊ីរីក្នុងនោះមានទស្សនវិស័យនៃការផ្លាស់ប្តូរអំណាចនៅក្រុង ដាម៉ាស ពង្រឹងរបបឈប់បាញ់លើសមរភូមិ ស៊ីរីកែឲ្យប្រសើរឡើងស្ថានការណ៍ខាងដឹក ជំនួយមនុស្សធម៌ទៅផ្គត់ផ្គង់ដល់បណ្តា ជនរងគ្រោះ ស្តារឡើងវិញនូវកិច្ចចរចាអន្តរ ស៊ីរីក្រោយពីភាគីប្រឆាំងស៊ីរីបានចាកចេញ ពីក្រុងហ្សឺណែវកាលពី៤សប្តាហ៍មុន។
ក្នុងក្រុមអន្តរជាតិខាងគាំទ្រស៊ីរីនោះ មាន១៧ប្រទេសពោលគឺ រុស្ស៊ី សហរដ្ឋ អាមេរិក អុីរ៉ង់ បណ្តាប្រទេសនាំមុខទ្វីបអឺរ៉ុប និងមជ្ឈិមបូព៌ា។ ក្រោយពីរួមប្រជុំអស់ ៥ម៉ោងក្នុងថ្នាក់រដ្ឋមន្ត្រីការបរទេសក្រុម១៧ប្រទេសនោះបានអនុម័តសេចក្តីថ្លែង ការណ៍ដែលចែងអំពីវិធានការខាងទ្រទ្រង់ របបឈប់បាញ់ វិធីដឹកជំនួយមនុស្សធម៌ និងដំណោះស្រាយវិបត្តិស៊ីរីតាមផ្លូវនយោ បាយ។
តាមសម្តីលោកប្រមុខការទូតរុស្ស៊ី សឺហ្គេយ៍ ឡាវរ៉ូ នៅតាមទិសដៅទាំងនេះ មានការចម្រើនទៅមុខ។ មានទាំងពន្លឺ នាំឲ្យសង្ឃឹមថា កិច្ចចរចាអន្តរស៊ីរីនឹងបន្ត ឡើងវិញ មុនថ្ងៃទី១មិថុនា។ មូស្គូរំពឹងថា ក្នុងកិច្ចចរចានេះក៏នឹងមានតំណាងរបស់ ជនជាតិឃើដស៊ីរីចូលរួមដែរ។
លោកឡាវរ៉ូវ គូសបញ្ជាក់ថា មូស្គូមិន គាំទ្ររបបនៃបុគ្គលលោក បាសា អាល់អា សាដ ឡើយ។ អ្វីដែលរុស្ស៊ីគាំទ្រគឺការ ប្រយុទ្ធទល់នឹងពួកភេរវជននៅលើសមរ ភូមិស៊ីរីផ្ទាល់ ហើយតាមយោបល់មូស្គូក្នុងការប្រយុទ្ធនេះគ្មានកម្លាំងណាដែលមាន ប្រសិទ្ធភាពជាក់លាក់ជាងកងទ័ពរដ្ឋា ភិបាលក្រុងដាម៉ាសឡើយទោះបីកងទ័ព នេះនៅខ្សោយនៅឡើយក្តី។ លោកឡាវរ៉ូវ ក៏រិះគន់ដល់អាជ្ញាធរទួរគីដែលចេះតែ បណ្តោយឲ្យមានការដឹកជំនួយយោធាចេញ ពីទួរគីទៅបំប៉នក្រុមភេរវជននៅស៊ីរី។
ចំណែកភាគីប្រឆាំងស៊ីរីឈរលើគោល ជំហរដែលថា កិច្ចចរចាជាមួយរដ្ឋាភិបាលក្រុងដាម៉ាស ដែលនឹងប្រព្រឹត្តទៅឡើងវិញ ក្រោមការឧបត្ថម្ភរបស់លោក Staffan de Mistura ត្រូវនាំទៅកាន់ការបង្កើតឡើងជា រដ្ឋាភិបាលអន្តរកាលដោយគ្មានរូបលោកអាសាដទេ ឲ្យបានមុនថ្ងៃទី១ ខែសីហា ហើយបន្ទាប់មកក្នុង១៨ខែទៅមុខចាត់ ចែងឡើងជាការបោះឆ្នោតសាកលតែម្តងនៅស៊ីរី។
សេចក្តីថ្លែងការណ៍ចេញនៅទីក្រុង Vienne កន្លងទៅក៏ប្រមើលឆូតចេញពីកិច្ចព្រមព្រៀងស្តីអំពីការបញ្ឈប់ភាពជាខ្មាំងសត្រូវកាលពីខែកុម្ភៈដែលបានជួយឲ្យ មានការឈប់បាញ់បានពីរខែជាប់គ្នាគឺក្រុម ប្រដាប់អាវុធណាដែលជាប់ពិរុទ្ធក្នុងការ រំលោភលើបទឈប់បាញ់នេះដោយលែង ទទួលបានការការពារទៀតឡើយ។
ខាងមនុស្សធម៌វិញឯកសារទីក្រុង Vienne អនុញ្ញាតឲ្យទម្លាក់តាមឆត្រយោង នូវស្បៀងសម្រាប់ផ្គត់ផ្គង់ដល់បណ្តាជន នៅស៊ីរីដែលជាប់ក្នុងការឡោមព័ទ្ធ៕
ប្រែសម្រួល៖ ម៉ែវ សាធី