​បើក​ម៉ូតូ​មិន​ប្រកាន់​ស្តាំ​ និង​មិន​បើកភ្លើង​បំភ្លឺ​ផ្លូវ​បណ្តាល​ឲ្យ​បុក​ស្លាប់​ និង​រង​របួសធ្ងន់​ ស្រាល​មនុស្ស​៣​នាក់​

ចែករំលែក៖

​ខេត្តកណ្តាល​៖​ មនុស្ស​៣​នាក់​បាន​ស្លាប់​ និង​រង​របួសធ្ងន់​ ស្រាល​ បន្ទាប់​ពី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ដោយសារ​បើកបរ​ម៉ូតូ​មិន​ប្រកាន់​ស្តាំ​ និង​មិន​បើកភ្លើង​បំភ្លឺ​ផ្លូវ​ ជ្រុល​ទៅ​ពុក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ យ៉ាង​ពេញទំហឹង​កាលពី​វេលា​ម៉ោង​៨​និង​៥​នាទី​យប់​ ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០១៥​ ស្ថិត​ចំណុច​ផ្លូវ​លេខ​21​ ភូមិ​ស្វាយ​តានី​ ឃុំ​ព្រែក​គយ​ ស្រុក​ស្អាង​ ខេត្តកណ្ដាល​ ។​

​របាយការណ៍​សមត្ថកិច្ច​បញ្ជាក់​ថា​ ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ ប្លឺ​ស​ សេ​ 100​ ព​ណ៍​ក្រហម​ គ្មាន​ផ្លា​ក​លេខ​ បើកបរ​ដោយ​ឈ្មោះ​ ច​ន្ធី​ សុខ​ណា​ (​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ​)​ ភេទ​ប្រុស​ អាយុ​28​ឆ្នាំ​ (​មិន​ពាក់មួក​)​ មុខរបរ​ បើកបរ​រថយន្ត​ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី​ ឃុំ​ទឹក​វិល​ ស្រុក​ស្អាង​ ខេត្តកណ្ដាល​ បាន​ម៉ូតូ​ពី​ត្បូង​មក​ជើង​ ។​ លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ក៏​បាន​បុក​ជាមួយ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ម៉ាក​សង់​កូរ៉េ​ ប្លឺ​ស​ សេ​100​ ព​ណ៍​ក្រហម​ គ្មាន​ផ្លា​ក​លេខ​ បើកបរ​ដោយ​ឈ្មោះ​ មាន​ ស្រី​ ភេទ​ប្រុស​ អាយុ​34​ឆ្នាំ​ (​ពាក់មួក​ការពារ​)​ មុខរបរ​ បើកបរ​ម៉ូតូ​រ៉ឺ​ម៉ក​ មាន​ទីលំនៅ​ភូមិ​ព្រែក​ប៉ិៈ​ ឃុំ​កោះធំ​(​ខ​)​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ (​របួស​បាក់​ឆ្អឹងកដៃ​ និង​ដាច់​ម្រាមដៃ​ខាងឆ្វេង​)​ ។​ រីឯ​អ្នក​រួម​ដំណើរ​ជាមួយ​ទៀត​ ឈ្មោះ​ចាន់​ រិ​ទ្ទី​ ភេទ​ប្រុស​ អាយុ​46​ឆ្នាំ​ មុខរបរ​ កសិករ​ មាន​ទីលំនៅ​ភូមិ​ជំនី​ច​ ឃុំ​កំពង់​រាប​ ស្រុក​ព្រៃកប្បាស់​ ខេត្តតាកែវ​ (​របួស​ក្បាល​ត្រង់​ថ្ងាស់​)​ ។​

​សមត្ថកិច្ច​បន្ត​ថា​ករណី​គ្រោះថ្នាក់​នេះ​បណ្ដាល​អោយ​ស្លាប់​ និង​របួសធ្ងន់​ ស្រាល​ មនុស្ស​៣​នាក់​ និង​ខូចខាត​ម៉ូតូ​២​គ្រឿង​ ។​

​ក្រោយ​វាស់វែង​កន្លែង​កើតហេតុ​ សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ រីឯ​អ្នក​រង​របួស​ត្រូវ​បាន​រថយន្ត​សា​មុ​យ​បង្អែក​ស្អាង​ ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្នំពេញ​ ។​ ម៉ូតូ​ និង​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ នគរបាល​ស្រុក​ស្អាង​ ដើម្បី​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី​ ។​

​នគរបាល​ចរាចរណ៍​សង្កត់ធ្ងន់​ថា​ ករណី​នេះ​បង្ក​ឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ​ បើក​មិន​ប្រកាន់​ស្ដាំ​ ហើយ​មិន​បើកភ្លើង​មុខ​បំភ្លឺ​ផ្លូវ​ទៀត​ ៕​

ses (3)

ses (1)

ses (2)

ses (4)

ដោយ៖ ថា​ច់​ យ៉ា​ត​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print