Update: អតិថិជនរិះគន់លើម្ចាស់ភោជនីយដ្ឋាន Master Sukisoup រើសអើងមិនទទួលចាយប្រាក់រៀល

ចែករំលែក៖

ភ្នំពេញ៖ គ្រាន់តែបណ្តាញសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមបានចុះផ្សាយបង្ហោះព័ត៌មានដ៏ព្រោងព្រាតពាក់ព័ន្ធភោជនីយដ្ឋានម៉ាស់ស្ទើស៊ូគីស៊ុបនៅលើផ្សារ សុវណ្ណាមានចរិតរើសអើងមិនព្រមទទួលទូទាត់ចាយប្រាក់រៀលបង្កើតឲ្យមានរិះ គន់យ៉ាងខ្លាំងពីមជ្ឈដ្ឋាន ជាពិសេសក្នុង នោះមានអតិថិជនក្នុងជីវភាពធូរធារផងដែរបានលើកឡើងថាបើភោជនីយដ្ឋានម៉ាស់ស្ទើស៊ូគីស៊ុបមិនចាយប្រាក់រៀលដូចជាក្នុង រូបភាពក្រដាស១០មឺុនរៀលត្រូវបានគេ បង្ហោះនេះ ពិតជាមិនត្រឹមត្រូវនិងមាក់ងាយ មកលើរូបិយវត្ថុរបស់ជាតិ ។

មានអ្នកខ្លះលើកឡើងថា បើទោះជា ភោជនីយដ្ឋានម៉ាសស្ទើសូគីស៊ូបមានរសជាតិឈ្ងុយឆ្ងាញ់ពេញនិយមយ៉ាងណាក៏ដោយបើម្ចាស់ហាងទម្រើសរើសអើងមិនទទួលទូទាត់ចាយប្រាក់រៀលពួកគេក៏មិនត្រូវយកលុយទៅចាយបំផ្លាញនៅហាង មួយនេះដែរ ។

នៅក្នុងហ្វេសប៊ុកខ្លះបានលើកឡើងថា បើភោជនីយដ្ឋានម៉ាស់ស្ទើស៊ូគីស៊ុបមិន ចាយប្រាក់រៀល តើយើងត្រូវគាំទ្រគេទៀត ដែរឬទេ? ចម្លើយឆ្លើយតបស្ទើរតែមួយរយភាគរយបញ្ចេញនូវកំហឹង និងសន្យាមិន ខ្វល់យកលុយទៅចំណាយលើហាងនេះ ពីព្រោះមានចរិតមើលងាយខែ្មរ និងមើល ងាយលើតម្លៃប្រាក់រៀល ។

នៅរាជធានីភ្នំពេញធ្លាប់មានហាងខ្លះ កើតនូវបាតុភាពរើសអើងបែបនេះផងដែរ ក្នុងនោះសូម្បីតែធនាគារជាតិនៃកម្ពុជាក៏ធ្លាប់ព្រមានអ្នកមិនចាយប្រាក់រៀលប្រឈមនឹងផ្តន្ទាទោសនិងពិន័យជាប្រាក់១០០ ដងលើចំនួនទឹកប្រាក់មិនព្រមទូទាត់ចាយ ។ ថ្មីៗនេះបន្ទាប់ពីភោជនីយដ្ឋានម៉ាស់ស្ទើស៊ូគីស៊ុបបែកធ្លាយមិនចាយក្រដាស់ប្រាក់ ប្រភេទ១០មឺុនរៀលធនាគារជាតិកម្ពុជាបានព្រមានយ៉ាងធ្ងន់នៅលើហ្វេសបុ៊កសាជាថ្មីម្តងទៀតប៉ុន្តែមិនបានសំដៅទៅលើហាងមួយណាឲ្យបានជាក់លាក់នោះទេ ។

ធនាគារជាតិកម្ពុជាគួរមានកាតព្វកិច្ច ស្រាវជ្រាវរកឲ្យឃើញពីភស្តុតាងពិតដើម្បី មានពិរុទ្ធភាពដាក់កំហុសទៅលើម្ចាស់ហាងឲ្យទទួលទោសកំហុសឬពិន័យជាប្រាក់ ប្រយោជន៍លើកស្ទួយកិត្តិនាមរូបិយវត្ថុរបស់ជាតិ ។

ករណីភោជនីយដ្ឋានម៉ាស់ស្ទើស៊ូគីស៊ុបនៅផ្សារសុវណ្ណាមិនត្រឹមតែភ្ញៀវប៉ុណ្ណោះទេទទួលស្គាល់ថាហាងនេះ មិនចាយប្រាក់រៀលហួសចិត្ត និងចរិតរើសអើងហាងមួយនេះសូម្បីតែបុគ្គលិកផ្ទាល់របស់ភោជនីយដ្ឋានម៉ាស់ស្ទើស៊ូគី ស៊ុបក៏បានលើកកាន់ក្រដាសប្រាក់ប្រភេទ១០ មឺុនរៀលថតបង្ហាញ និងទទួលស្គាល់ថា ថៅកែរបស់គេមានទម្រើសមិនចាយប្រាក់ រៀលយ៉ាងពិតប្រាកដ ។

ពាក់ព័ន្ធនឹងករណីនេះម្ចាស់ភោជនីយដ្ឋានម៉ាស់ស្ទើស៊ូគីស៊ុបបានប្រាប់នគរដ្រេហ្គន តាមទូរស័ព្ទនៅរសៀលថៃ្ងទី២១ ខែឧសភា ឆ្នាំ២០១៦ថា រឿងនេះគឺអ៊ីចឹងមែន មិនមែនហាងមិនយកប្រាក់រៀលទេ គឺបុគ្គលិកថ្មីគាត់មិនហ៊ានយកនិងមិនស្គាល់ ក្រដាស១០មឺុនរៀលទើបកើតទៅជាយ៉ាងហ្នឹង ។

ម្ចាស់ហាងបន្តថា ប្រាក់រៀលត្រូវតែ ទូទាត់ ដូច្នេះបុគ្គលិកចាស់ថ្មីត្រូវបានពន្យល់ ប្រាប់ទៅកាន់ពួកគាត់អស់ហើយ ។
អតិថិជនជាច្រើនដែលនិយមរសជាតិ ម៉ាស់ស្ទើស៊ូគីស៊ុបបានដកខ្លួនពីការពេញនិយមនេះ បន្ទាប់ពីពួកគេមើលឃើញថា ម្ចាស់ហាងមើលងាយរូបិយវត្ថុរបស់ជាតិខ្មែរហើយក៏មិនត្រូវរកលុយទាំងលំបាកយកទៅចំណាយជាមួយនឹងហាងពោរពេញ ដោយចរិតទម្រើសល្បីឈ្មោះពេញរាជធានី ភ្នំពេញនេះដែរ ៕

IMG_0618

IMG_0615

IMG_0617

IMG_0616

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print