នគរបាលខេត្តឃាត់ខ្លួនប្រពន្ធចុងអធិការម្នាក់ ក្នុងចំណោមជនប្រុសស្រី១៧នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលខេត្ដ នគរបាល​ស្វាយលើ និងស្រុកវ៉ារិន បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១៧នាក់ ក្នុងនោះមានប្រពន្ធចុងអធិការនគរបាលស្រុកម្នាក់ ពាក់ព័ន្ធការជួញដូរ និងប្រើបា្រស់គ្រឿងញៀនបញ្ជូនទៅតុលាការខេត្ត ។

ហេតុការណ៍ចុះបង្ក្រាបករណីជូញដូរនិងប្រើប្រាស់គ្រឿងញៀនខាងលើនេះបានធ្វើទ្បើងនៅក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៨.១៩.២០ ​ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្នុងភូមិសាស្ត្រ ស្រុកស្វាយលើ ស្រុកវ៉ារិន ខេ​ត្ត​សៀម​រាប ខណៈពួកគេបានទិញយកទៅលក់បន្តនៅតាមបណ្តាស្រុកនិងតាមផ្ទះសំណាក់ ក្នុងក្រុងសៀម​រាប​។

លោកវរៈសេនីយ៍ ទោ អ៊ុំ សាអាត នាយការិយាល័យ ប្រឆាំងគ្រឿងញៀន បានឲ្យដឹងថាការចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរនិងប្រើបា្រស់នូវសាធាតុញៀនដោយខុសច្បាប់ រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន១៧នាក់ជាបន្តបន្ទាប់ ហើយស្ត្រីដែលគេស្គាល់ថាជាប្រពន្ធចុងអធិការស្រុកប្រាសាទបាគង ខេត្ដសៀមរាប ឈ្មោះ យិន ប៉ុណ្ណារី ហៅ​ញ៉ច អាយុ៥៦ឆ្នាំ មុខរបរគ្មាន រស់នៅភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀម​រាប​​(ជួញដូរ) និងចាប់យកវត្ថុតាងរួមមាន៖ ម្សៅមេតំហ្វេ​តា​មីន(ម៉ាទឹកកក)១កញ្ចប់ ទម្ងន់០,១ក្រាម ទូរស័ព្ទដៃចំនួន៥គ្រឿង ម៉ូតូ១គ្រឿងម៉ាក​MSX ពណ៌ក្រហម​ និងឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យប្រុស ស្រី ចំនួន១៧នាក់និងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់តុលា​ការ នៅរសៀលថ្ងៃទី២១ខែឧសភាឆ្នាំ២០១៦ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

IMG-20160521-WA0004

IMG-20160521-WA0043

IMG-20160521-WA0000

IMG-20160521-WA0005

ដោយ៖ ជានិរន្ដរ៍

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print