ក្រុមឧទ្ទាម IS បានប្រកាសទទួលស្គាល់ថា យន្តហោះអេហ្សីុបដែលបានបាត់ខ្លួននៅដែនសមុទ្រមេឌីទែរ៉ាណេនោះគឺជាទង្វើររបស់ក្រុមខ្លួន។
ក្រុមIS បានបញ្ជាក់ថា ខ្លួនជាអ្នកបើកការវាយប្រហារភេរវកម្មទៅលើយន្តហោះ Airbus A320 មានលេខហោះហើរ MS804 របស់ក្រុមហ៊ុនអាកាសចរណ៍ អេហ្សីុបអ៊ែរ ពេលយន្តហោះនេះធ្វើដំណើរពីទីក្រុងប៉ារីសទៅកាន់ទីក្រុងកៃរ៉ូប្រទេសអេហ្សីុប។
កន្លងមកសារព័ត៌មាន Israel Debkafile ក៏បានផ្សាយថា ក្រុមភេរវកម្ម IS បានបង្កៃគ្រាប់បែកកំណត់ម៉ោងនៅលើយន្តហោះ ហើយផ្ទុះពេលហោះហើរចូលដល់ទឹកដីអេហ្សីុប។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ រដ្ឋមន្ត្រីក្រសួងអាកាសចរណ៍អេហ្សីុបលោក Sherif Fathy ប្រកាសថាគ្មានអ្នកណាម្នាក់នៅរស់នោះឡើយក្នុងហេតុការគ្រោះថ្នាក់ខាងលើ។ លោកបន្តទៀតថាយើងមិនបានរកឃើញអ្នកណានៅរស់ឡើយ ហើយក៏មិនទាន់ឃើញសាកសពអ្នកដំណើរនោះដែរ។
នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃទី២០ខែឧសភា កម្លាំងទាហានអេហ្សីុបបានប្រកាសថា បានប្រទះឃើញបំណែកយន្តហោះនៅដែនសមុទ្រមេឌីទែរ៉ាណេ ហើយបញ្ជូនទៅកាន់ក្រុមជំនាញដើម្បីបញ្ជាក់ថា ជាយន្តហោះដែលបាត់ខ្លួនខាងលើដែរឬទេ។
នៅពេលនេះដែរ ពលរដ្ឋរាប់រយអ្នកបាននាំគ្នាធ្វើពិធីបន់ស្រន់ដល់ជនរងគ្រោះនៅលើយន្តហោះខាងលើ ។ ពលរដ្ឋនៅទីក្រុងកៃរ៉ូរាប់រយអ្នកបានប្រមូលផ្តុំគ្នា បួងសួងដល់អ្នកដំណើរដែលបាត់ខ្លួន ជាមួយយន្តហ៉MS 804៕
ដោយ មែវសាធី