ភ្នំពេញ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះអង្គភាព៧១១ កងពលតូចលេខ៧០ ដឹកយកទៅសង្គ្រោះភ្លាមៗចំណែកប្តីរងរបួសស្រាលខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តដឹកឥដ្ឋបេីកបុកកាលពីវេលាម៉ោង៦និង៥០នាទី ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅចំណុចមុខច្រកចូលវត្តគោកខ្សាច់ ភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញប្តីប្រពន្ធ២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CW 0034 ចេញពីច្រកចូលវត្តគោកខ្សាច់ ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុបានឆ្លងផ្លូវជាតិលេខ៣ ភ្លាមនោះស្រាប់តែមានរថយន្តដឹកឥដ្ឋ ពណ៌ស ពាក់ស្លាកលេខកំពត 3A 0914 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីជេីងទៅជេីងក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនជាប់ជ្រុលបុកកិនបណ្តាលឱ្យស្ត្រីជាប្រពន្ធរងរបួសធ្ងន់ចំណែកប្តីរងរបួសស្រាល។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះអង្គភាព៧១១ កងពលតូចលេខ៧០ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ