រថយន្តដឹកឥដ្ឋបេីកបុកម៉ូតូឆ្លងផ្លូវបណ្តាលឱ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖​ ស្ត្រីម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះអង្គភាព៧១១​ កងពលតូចលេខ៧០​ ដឹកយកទៅសង្គ្រោះភ្លាមៗចំណែកប្តីរងរបួសស្រាលខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តដឹកឥដ្ឋបេីកបុកកាលពីវេលាម៉ោង​៦និង៥០នាទី ព្រឹកថ្ងៃទី១៣​ ខែតុលា​ ឆ្នាំ២០២២​ នៅចំណុចមុខច្រកចូលវត្តគោកខ្សាច់​ ភូមិគោកខ្សាច់​ សង្កាត់ប្រទះឡាង​ ខណ្ឌកំបូល។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញប្តីប្រពន្ធ២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រី​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1CW 0034 ចេញពីច្រកចូលវត្តគោកខ្សាច់​ ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុបានឆ្លងផ្លូវជាតិលេខ៣​ ភ្លាមនោះស្រាប់តែមានរថយន្តដឹកឥដ្ឋ​ ពណ៌ស​ ពាក់ស្លាកលេខកំពត​ 3A 0914 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីជេីងទៅជេីងក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនជាប់ជ្រុលបុកកិនបណ្តាលឱ្យស្ត្រីជាប្រពន្ធរងរបួសធ្ងន់ចំណែកប្តីរងរបួសស្រាល។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះអង្គភាព៧១១​ កងពលតូចលេខ៧០​ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print