សហរដ្ឋអាមេរិកប្ដេជ្ញាការពារប្រទេសហ្វុីលីពីននៅដែនសមុទ្រចិនភាគខាងត្បូង

ចែករំលែក៖

មេបញ្ជាការកងទ័ពអាមេរិកប្រចាំនៅ អាស៊ីប៉ាស៊ីហ្វិកបានប្រកាសថា តាមសន្ធិ សញ្ញាការពារជាតិរួមរវាងអាមេរិកនឹង ហ្វុីលីពីន អាមេរិកប្ដេជ្ញាការពារហ្វុីលីពីន ពាក់ព័ន្ធនឹងវិវាទដែនសមុទ្រចិនភាគខាងត្បូងជាមួយប្រទេសចិន។

នៅក្នុងសេចក្ដីប្រកាសយ៉ាងម៉ឺងម៉ាត់ មួយស្ដីអំពីសមុទ្រចិនខាងត្បូងដែលមិនធ្លាប់មានពីមុនមករបស់មេបញ្ជាការកងទ័ព អាមេរិកលោក Duane Thiessen អះអាង ថា ទំនាក់ទំនងយោធារវាងអាមេរិកនឹងហ្វុីលីពីនមានការប្រាស្រ័យទាក់ទងគ្នាតាមកិច្ចព្រមព្រៀង។ អាមេរិកនិងហ្វុីលីពីនបានចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិរួម ដូច្នេះអាមេរិកនិងហ្វីលីពីនមានតួនាទីជួយការពារគ្នាទៅវិញទៅមក។

លោក Duane Thiessen ឆ្លើយតប នឹងសំណួររបស់ក្រុមអ្នកសារព័ត៌មាន ដែលបានចោទសួរថា តើអាមេរិកអាច ជួយហ្វុីលីពីនដែរទេ ប្រសិនបើត្រូវកម្លាំង ទាហានចិនវាយប្រហារពាក់ព័ន្ធវិវាទអធិប តេយ្យភាពដែនសមុទ្រនោះ? មេបញ្ជាការ កងទ័ពអាមេរិកបានអះអាងថា អាមេរិក និងហ្វុីលីពីនមានតួនាទីការពារគ្នាទៅវិញ ទៅមកមិនអាចភ្លេចបាន។ ទោះបីអាមេរិកបានបញ្ជាក់ពីការជួយដល់ទីក្រុងម៉ានីល ក្នុងជម្លោះដែនសមុទ្រជាមួយចិន ប៉ុន្ដែ អាមេរិកមិនបានបញ្ជាក់ថា ជួយដោយរូប ភាពណានោះឡើយ។

លោក Duane Thiessen បញ្ជាក់ទៀត ថា សមយុទ្ធរួមរវាងអាមេរិកនឹងហ្វុីលីពីន ដែលផ្ដើមឡើងកាលពីសប្ដាហ៍មុនមិន មែនសំដៅទៅលើប្រទេសចិននោះឡើយ ហើយក៏មិនជាប់ពាក់ព័ន្ធនឹងភាពតានតឹង ក្នុងតំបន់នោះដែរ។

ប៉ុន្ដែប្រព័ន្ធផ្សព្វផ្សាយនានារបស់ចិន បានព្រមានថា ការធ្វើសមយុទ្ធរួមរវាង អាមេរិកនឹងហ្វុីលីពីនជំរុញឱ្យមានការ ប្រឈមមុខច្រើនថែមទៀតរវាងចិននឹង ហ្វីលីពីន។ ពាក់ព័ន្ធនឹងស្ថានភាពនៅដែន សមុទ្រចិនខាងត្បូងនោះផងដែរ រដ្ឋមន្ដ្រី ក្រសួងការបរទេសហ្វុីលីពីនលោក Albert Del Rosario បានអំពាវនាវឱ្យបណ្ដាប្រទេស ក្នុងតំបន់បង្ហាញគោលជំហរទៅលើអ្វី ដែលប្រទេសហ្វុីលីពីនចាត់ទុកថា ជាការ ចង់ធ្វើសង្គ្រាមរបស់ចិនក្នុងតំបន់។

រដ្ឋមន្ដ្រីក្រសួងការបរទេសហ្វុីលីពីន បានបញ្ជាក់ថា ដើម្បីសេរីភាពចរាចរពា ណិជ្ជកម្មនៅលើដែនសមុទ្រចិនខាងត្បូងមានសារសំខាន់យ៉ាងខ្លាំងទៅលើប្រទេស ជាច្រើន ដូច្នេះយើងទាំងអស់គ្នាត្រូវតែ ត្រួតពិនិត្យមើលថា ចិនត្រូវតែធ្វើអ្វីពាក់ព័ន្ធនឹងតំបន់ទាំងនោះ។ ប្រទេសទាំងអស់ មិនមែនតែហ្វុីលីពីននោះឡើយដែលរង ផលប៉ះពាល់ ប្រសិនបើយើងគ្មានគោល ជំហររួមគ្នាច្បាស់លាស់នោះ។

ភាពតានតឹងនៅដែនសមុទ្រចិនខាង ត្បូងកាន់តែកើនខ្លាំងឡើងៗ ពិសេស ក្រោយពេលយន្ដហោះយាមល្បាតរបស់ ហ្វុីលីពីនប្រទះឃើញនាវានេសាទរបស់ ចិន៨គ្រឿងចូលលុកលុយនៅតំបន់ សមុទ្រដែលហ្វុីលីពីនអះអាងថា ជាអធិប តេយ្យភាពរបស់ខ្លួន។ ពេលនោះហ្វុីលីពីនក៏បានបញ្ជូននាវាយាមល្បាតដ៏ធំរបស់ខ្លួន ទៅត្រួតពិនិត្យ។ មិនទាន់ទៅដល់កន្លែង ផងក៏មាននាវាចម្បាំងចិន២គ្រឿងបានចេញ មកស្ទាក់ដំណើរការពារក្រុមអ្នកនេសាទ ជៀសវាងទាហានហ្វុីលីពីនឃាត់ខ្លួន។

ការប្រឈមមុខជាបន្ដបន្ទាប់រវាងចិន និងហ្វីលីពីនពាក់ព័ន្ធអធិបតេយ្យភាពដែន សមុទ្របានធ្វើឱ្យពិភពលោកព្រួយបារម្ភ ពីការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធទ្រង់ ទ្រាយធំនៅក្នុងតំបន់នេះ ៕

gnfg

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print