លិខិតមិត្តអ្នកអាន៖ ឆ្នេរសមុទ្រខេត្តព្រះសីហនុ នៅតែមានសំរាមចោល ពាសវាលពាសកាល

ចែករំលែក៖

ដូចក្នុងរូបភាពដែលមិត្តអ្នកអានបានឃើញគឺវាស្ថិតនៅតំបន់ឆ្នេរសមុទ្រអូរឈើ ទាល ខេត្តព្រះសីហនុ ទីដែលមានភ្ញៀវទេសចរទៅកម្សាន្តច្រើន ។ អាជ្ញាធរក្រុង-ខេត្ត ព្រះសីហនុហាក់ដូចជាបានប្រឹងប្រែងមិនឈប់មិនឈរក្នុងការរៀបចំសណ្តាប់ធ្នាប់ បរិស្ថាននៅតំបន់ឆ្នេរទាំងនេះ ។ ប៉ុន្តែវាមិនឃើញមានការរីកចម្រើនប្រសើរខ្លាំងដូចការ ចង់បានរបស់មហាជននោះឡើយ ផ្ទុយទៅវិញនៅតែមានអ្នកមិនយល់ដឹងអំពីបញ្ហា បរិស្ថាននិងសណ្តាប់ធ្នាប់ដដែល ។

អ្វីដែលសំខាន់ជាងនេះ ហើយជារឿងដែលអាជ្ញាធរអាចចាត់វិធានការបាននោះគឺ ករណីដែលសណ្ឋាគារមួយនៅតំបន់ឆ្នេរបានបង្ហូរទឹកស្អុយចូលទៅក្នុងសមុទ្រ ។ ករណី នេះអាជ្ញាធរក្រុងពិតជាមានលទ្ធភាពដើម្បីស្នើឲ្យម្ចាស់សណ្ឋាគារបញ្ឈប់ការបង្ហូរទឹក ស្អុយចូលក្នុងសមុទ្រនោះបាន ។ ប៉ុន្តែគេមិនឃើញអាជ្ញាធរទូន្មានប្រៀនប្រដៅចាត់ វិធានការម្ចាស់សណ្ឋាគារដែលបង្ហូរទឹកស្អុយចូលសមុទ្រនោះឡើយ ។ ឃើញដូច្នេះ អ្នកដទៃទៀតយកគំរូតាម ព្រោះតែយល់ថា អ្នកនោះធ្វើមិនអីដូច្នេះអញក៏ធ្វើបានដែរ។

បញ្ហាបរិស្ថាននៅតំបន់ឆ្នេរខេត្តព្រះសីហនុគឺជារឿងសំខាន់មួយដែលអាជ្ញាធរដែន ដីត្រូវគិតគូរជាចាំបាច់ ។ ជាក់ស្តែងទិដ្ឋភាពដែលឃើញក្នុងរូបនេះត្រូវមានការចូលរួម ចំណែកពីគ្រប់ស្ថាប័ន ជាពិសេសប្រជាពលរដ្ឋ, ភ្ញៀវទេសចរនិងអ្នកលក់ដូរនៅទីនោះ ផង ។ ប្រសិនបើម្នាក់រង់ចាំម្នាក់ នោះគេមិនអាចឃើញទិដ្ឋភាពដ៏ស្រស់ស្អាតនៃឆ្នេរ សមុទ្របានឡើយ ។ សំខាន់ជាងគេគឺអាជ្ញាធរត្រូវចាត់វិធានការចំពោះម្ចាស់សណ្ឋាគារ, ផ្ទះសំណាក់, អាហារដ្ឋាន, ភោជនីយដ្ឋានមិនត្រូវអនុញ្ញាតឲ្យបង្ហូរទឹកស្អុយចូលទឹក សមុទ្រទៀតជាដាច់ខាត ៕

13235967_649909708494069_57053274_n

ដោយ៖ ប្រជាពលរដ្ឋម្នាក់

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print