សារព័ត៌មានក្យូដូរបស់ជប៉ុនបានផ្សាយ ថា ទីប្រឹក្សាសន្តិសុខរបស់បេក្ខភាពប្រធានាធិបតីលោកស្រីគ្លីនតុន លោក Jake Jullivan បានបញ្ជាក់ថា នឹងសហការជាមួយចិនដើម្បីដោះស្រាយវិបត្តិនៅកូរ៉េខាងជើង។ នេះជាអាទិភាពដំបូងបង្អស់ប្រសិនបើលោក ស្រីជាប់ជាប្រធានាធិបតីនៅពេលខាងមុខ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំរបស់ អង្គការAsia Society លោកJake Sullivan បញ្ជាក់ថា អាមេរិក ចិន នឹងសហការគ្នា ដើម្បីដោះស្រាយបញ្ចប់វិប្តិនៅក្នុងប្រទេសកូរ៉េខាងជើង ពិសេសកម្មវិធីបរមាណូតែ ម្តង។
ក្រៅពីនេះលោក Jake ក៏បានលើកឡើង ពីកិច្ចព្រមព្រៀងដែលទទួលបានជោគជ័យ រវាងអុីរ៉ងនឹងប្រទេស៥បូក១ ហើយកិច្ច ព្រមព្រៀងនោះជួយឲ្យលុបចោលទណ្ឌ កម្មទាំងឡាយទៅលើអីុរ៉ង។ នៅពេលនេះកូរ៉េខាងជើងក៏ដូចគ្នានោះដែរ សហគមន៍អន្តរជាតិនឹងលុបចោលទណ្ឌកម្មនៅពេលដែលកូរ៉េខាងជើងព្រមព្រៀងទៅលើកម្ម វិធីបរមាណូនោះ។
លោក Jake ក៏ធ្លាប់បានចូលរួមពិភាក្សាជាមួយអុីរ៉ងក្នុងនាំជាទីប្រឹក្សាជាន់ខ្ពស់របស់ រដ្ឋាភិបាលអាមេរិក។
សកម្មភាពរបស់បេក្ខភាពប្រធានាធិបតី អាមេរិកទាំង២រូបគឺមានទស្សនៈចង់បញ្ចប់វិបត្តិជាមួយកូរ៉េខាងជើងដូចគ្នា។ កន្លង មកបេក្ខភាពប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានប្រកាសឲ្យដឹងថា ប្រសិន បើលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក នោះលោកនឹងពិភាក្សាជាមួយមេដឹកនាំ គីម ជុងអ៊ុន ដើម្បីបញ្ចប់វិបត្តិបរមាណូឲ្យ ខាងតែបាន។
នៅថ្ងៃទី១៨ ខែឧសភា លោកដូណាល់ ត្រាំ បានប្រកាសថា បើលោកជាប់ឆ្នោត កិច្ចពិភាក្សានោះនឹងត្រូវធ្វើឡើង ហើយ វិបត្តិនឹងត្រូវបញ្ចប់។ ទន្ទឹមនឹងនោះលោក ក៏បានបញ្ជាក់ថា លោកនឹងដាក់សម្ពាធទៅ លើរដ្ឋាភិបាលចិនដើម្បីឲ្យទប់ស្កាត់បញ្ហានៅកូរ៉េខាងជើង។
នេះជាលើកទីមួយដែលលោក ត្រាំ បង្ហាញទស្សនៈចង់ពិភាក្សាជាមួយមេដឹកនាំ គីម ជុងអ៊ុន ចាប់តាំងពីពេលបោះឆ្នោតជ្រើសរើសបេក្ខភាពរហូតមកទល់ពេល នេះ។ កន្លងមកលោកក៏ធ្លាប់បានថ្កោលទោសនិងលើកសសើរផងដែរថា មេដឹកនាំ គីម ជុងអ៊ុន ជាឥស្សចជនមានសមត្ថភាព ហា៊នប្រឆាំងនឹងអាមេរិកដោយបើកចំហ។
សំណើនៃការធ្វើកិច្ចប្រជុំបែបនេះត្រូវ បានគេមើលឃើញថា ជាសញ្ញានៃការផ្លាស់ ប្តូរដ៏សំខាន់មួយពីគោលនយោបាយរបស់អាមេរិកធ្វើឲ្យមានដំណើរការឆ្ពោះទៅមុខ ជាមួយនឹងប្រទេសដែលមានរបបគ្រប់គ្រង នយោបាយដាច់ដោយឡែកពីគេមួយនេះ។ ទោះបីជាយ៉ាងណាក្តីលោកស្រីហ៊ីលឡារី គ្លីនតុន ដែលជាដៃគូប្រកួតប្រជែងមកពី គណបក្សប្រជាធិបតេយ្យបានឆ្លើយតបទៅនឹងការប្រកាសរបស់លោក ត្រាំ តាមបែប បង្អាប់ទៅវិញ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ជំនួយការលោកស្រីគ្លីនតុន ដែលបានបន្ថែមថា គោលនយោបាយការ បរទេសរបស់លោក ត្រាំ ហាក់ដូចជាគ្មាន ន័យ និងគ្មានភាពឆ្លាតវ័យនោះទេ។
លោកដូណាល់ ត្រាំ រំពឹងថា នឹងធ្វើ ដំណើរទស្សនកិច្ចជាផ្លូវការមួយទៅកាន់ ប្រទេសអង់គ្លេសនៅក្រោយពេលដែលសេចក្តីប្រកាសជាផ្លូវការបេក្ខភាពតំណាង ប្រជែងយកតំណែងប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋដែលនឹងត្រូវ ធ្វើឡើងនៅខែកក្កដាខាងមុខនេះ។
សកម្មភាពរបស់អាមេរិកនាពេលនេះសមស្របទៅនឹងគោលនយោបាយរបស់កូរ៉េខាងជើងដែលបានផ្លាស់ប្តូររដ្ឋមន្ត្រីការបរទេសដែលមានបទពិសោធន៍ក្នុងការ ពិភាក្សាជាមួយអាមេរិក។
កាលពីថ្ងៃទី១៦ ខែឧសភា កូរ៉េខាងជើង បានតែងតាំងរដ្ឋមន្ត្រីការបរទេសថ្មីដែលមានបទពិសោធន៍នៅក្នុងកិច្ចពិភាក្សាជា មួយអាមេរិក និងកូរ៉េខាងត្បូង ។
សារព័ត៌មាន AP បានផ្សាយថា អគ្គរដ្ឋទូតកូរ៉េខាងជើងនៅទីក្រុងឡុងលោក Riyong Ho ត្រូវបានតែងតាំងជារដ្ឋមន្ត្រី ការបរទេសកូរ៉េខាងជើង។ លោក រី គឺជា បុគ្គលដែលបានចូលរួមកិច្ចពិភាក្សា៦ភាគីស្តីពីកម្មវិធីបរមាណូរបស់កូរ៉េខាងជើង ហើយលោកក៏មានវត្តមាននៅក្នុងកិច្ច ពិភាក្សាជាមួយអាមេរិកកាលពីឆ្នាំ១៩៩០។
ក្រុមអ្នកវិភាគបញ្ជាក់ថា ការតែងតាំងខាងលើរបស់មេដឹកនាំកូរ៉េខាងជើងដើម្បី ធ្វើឲ្យទំនាក់ទំនងជាមួយប្រទេសជិតខាងកាន់តែប្រសើរឡើងក្រោយពេលកូរ៉េខាងជើងបានសាកល្បងគ្រាប់បែកបរមាណូជាលើកទី៤។
នៅក្នុងមហាសន្និបាតបក្សមេដឹកនាំ គីម ជុងអ៊ុន បានបន្ទន់ឥរិយាបថដោយបាន ប្រកាសថា កូរ៉េខាងជើងអាចប្រើប្រាស់ គ្រាប់បែកបរមាណូលុះត្រាណាតែប្រទេសរបស់លោករងការគំរាមកំហែង។
អ្វីដែលលោកគីម ជុងអ៊ុន បានប្រកាសជារឿងដែលគ្រប់គ្នាបានរង់ចាំ ព្រោះអ្វីដែល កូរ៉េខាងជើងបានប្រកាសនៅក្នុងសមាជ គណបក្សពលករលើកទី១ គិតតាំងពីឆ្នាំ ១៩៨០ មិនមែនជាលើកទី១ និងក៏គ្មានខ្លឹម សារអ្វីថ្មីដែរ។ របបក្រុងព្យុងយ៉ាងធ្លាប់បានបញ្ជាក់ជាច្រើនដងថា ការដែលខ្លួនបាន និងកំពុងបន្តអភិវឌ្ឍន៍កម្មវិធីនុយក្លេរអ៊ែរ មកដល់សព្វថ្ងៃដើម្បីការពារខ្លួន ពោលគឺ មិនមែនសម្រាប់គំរាមកំហែងអ្នកដទៃទេ។ លោកគីម ជុងអ៊ុន ផ្ទាល់ខ្លួនបានបញ្ជាក់ជាថ្មីនៅថ្ងៃសៅរ៍ ទី៧ ខែឧសភា ថា កូរ៉េខាងជើងនឹងប្រើអាវុធនុយក្លេអ៊ែរ តែក្នុង ករណីណាដែលសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េទទួលការគំរាមកំហែងឈ្លានពានពីអ្នកដទៃ ពិសេសពីប្រទេស មហាអំណាចនុយក្លេអ៊ែរ។
អ្វីជាការកត់សម្គាល់នៅក្នុងសមាជជាប្រវត្តិសាស្ត្រគឺការដែលរបបកុម្មុយនីស្ត ក្រុងព្យុងយ៉ាងបានតាំងខ្លួនជាមហាអំណាច នុយ ក្លេអ៊ែរ ហើយលោកគីម ជុងអ៊ុន ជាមេ ដឹកនាំកំពូលដែលគ្មានគូប្រៀប។ មួយវិញ ទៀតបើទោះបីជាកូរ៉េខាងជើងមិនបាន អញ្ជើញប្រទេសណាមួយសូម្បីចិនជាសម្ពន្ធ មិត្តចាក់ទឹកមិនលិចឲ្យចូលរួមនៅក្នុង សមាជក៏ដោយក៏ព័ត៌មានស្តីពីសមាជត្រូវបានផ្សព្វផ្សាយជាសកលព្រោះកូរ៉េខាងជើង បានបើកទ្វារឲ្យអ្នកកាសែតបរទេសជាង ១០០នាក់ចូលយកព័ត៌មាន។
កំណត់សម្គាល់មួយទៀតការថ្លែង របស់លោកគីម ជុងអ៊ុន ពេលនេះបានធ្វើឡើងចំពេលដែលស្ថានការណ៍កំពុងតានតឹងខ្លាំងនៅក្នុងឧបទ្វីបកូរ៉េពិសេសបន្ទាប់ពីកូរ៉េខាងជើងបានសាកល្បងនុយក្លេអ៊ែរលើកទី៤ក្នុងខែមករាកន្លងទៅ និងការ បាញ់សាកល្បងគ្រាប់មីស៊ីលអន្តរទ្វីប។
ក្រៅពីការប្រកាសប្រើអាវុធនុយក្លេអ៊ែរក្នុងករណីទទួលការគំរាមកំហែងពីអ្នកដទៃ លោក គីម ជុងអ៊ុន ហាក់បានបន្ទន់ឥរិយា បថដោយសន្យាគោរពកិច្ចព្រមព្រៀងមិនសាយភាយនុយក្លេអ៊ែរនិងអំពាវនាវឲ្យមាន កិច្ចសន្ទនាជាមួយក្រុមប្រទេសប្រឆាំងខ្លួន ពិសេសអាមេរិក។ តែគេពិបាកជឿនិង ពិបាកទុកចិត្តចំពោះពាក្យសម្តីនេះ។ ជា មួយនឹងប្រទេសណាមិនដឹងទេ តែបើជា មួយកូរ៉េខាងជើងទ្រឹស្តីមានច្រើនជាងការអនុវត្ត។ លោកគីម ជុងអ៊ុន បានថ្លែងនៅ ក្នុងសមាជនាថ្ងៃសៅរ៍ ទី៧ ខែឧសភាថា ក្នុងនាមជាមហាអំណាចនុយក្លេអ៊ែរកូរ៉េខាង ជើងសន្យាដោយភាពស្មោះត្រង់ក្នុងការគោរពកិច្ចព្រមព្រៀងមិនសាយភាយនុយ ក្លេអ៊ែរ។ តែគេមិនត្រូវភ្លេចនិយាយទេថាក្រុងព្យុងយ៉ាងបានសម្រេចចិត្តដកខ្លួនឯងចេញពីកិច្ចព្រមព្រៀងមិនសាយភាយនុយក្លេអ៊ែរតាំងពីឆ្នាំ២០០៣ មកម្ល៉េះ៕
ប្រែសម្រួល៖ ម៉ែវ សាធី