កីឡាករវាយកូនឃ្លីលើតុ សេនា វីរៈបុត្រ ប្តេជ្ញាដណ្តើម មេដាយពានរង្វាន់យុវជនអាស៊ានដែលកម្ពុជាធ្វើម្ចាស់ផ្ទះ

ចែករំលែក៖

ភ្នំពេញ៖ កីឡាករវាយកូនឃ្លីលើតុជាម្ចាស់មេដាយសំរឹទ្ធិពីព្រឹត្តិការណ៍ប្រកួត មេគង្គ Will Game នៅប្រទេសថៃសេនា វីរៈបុត្របានប្តេជ្ញាចិត្តបន្តខិតខំហ្វឹកហាត់បង្កើនសមត្ថភាពរបស់ខ្លួនឲ្យខ្លាំងថែមទៀត ដើម្បីត្រៀមប្រកួតលក្ខណៈអន្តរជាតិដោយសង្ឃឹមថា អាចប្រជែងយកមេដាយពីការប្រកួតវាយកូនឃ្លីលើតុពានរង្វាន់យុវជនអាស៊ានក្នុងឋានកម្ពុជាធ្វើជាម្ចាស់ផ្ទះនា ខែកក្កដា ឆ្នាំ២០១៦ខាងមុខនេះ។

កីឡាករ សេនា វីរៈបុត្រ បានប្រាប់ឲ្យ ដឹងថា តាមរយៈបទពិសោធន៍ពីព្រឹត្តិការមេគង្គWill Gameនៅប្រទេសថៃបូករួមនឹងការហ្វឹកហាត់បន្ថែមរបស់ខ្ញុំជារៀងរាល់ថៃ្ងនេះគឺ ខ្ញុំអាចប្រជែងយកមេដាយពីការ ប្រកួតវាយកូនឃ្លីលើតុដណ្តើមពានរង្វាន់យុវជនអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាខែកក្កដា ឆ្នាំ២០១៦ បានជាក់ជាពុំខាន ឡើយ ។

អតីតម្ចាស់មេដាយសំរឹទ្ធិមេគង្គ Will Games រូបនេះបានបន្ថែមទៀតថា ការប្រកួតកីឡាវាយកូនឃ្លីលើតុដណ្តើមពានរង្វាន់យុវជនអាស៊ាននៅសល់ពេលតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះដោយមានប្រទេសចូលរួម ចំនួន១១ប្រទេសក្នុងនោះអ្វីដែលជាឧប សគ្គសម្រាប់ខ្ញុំក៏ដូចជាកីឡាករវាយកូនឃ្លីលើតុដទៃរបស់កម្ពុជាក្នុងការដណ្តើមយកមេដាយនោះដោយសារតែប្រទេសវៀត ណាម ថៃនិង ឥណ្ឌូនេស៊ីមានធនធានកីឡា ករកីឡាការិនីវាយកូនឃ្លីលើតុខ្លាំងច្រើន ។

គួររំលឹកថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនឃ្លីលើតុដណ្តើមពានរង្វាន់យុវជន អាស៊ីអាគ្នេយ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ខាងមុខនេះសហព័ន្ធកីឡាករមួយនេះត្រៀមបញ្ជូនកីឡាករមួយចំនួនទៅចូលរួមប្រកួតកីឡាវាយកូនឃ្លីលើតុសាកលវិទ្យាល័យនៅប្រទេសថៃផងដែរ៕

13233289_578430742324415_1399310060_n

13236014_578417575659065_1837675972_n

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print