ក្តីស្រមៃចង់ក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី១លើពិភពលោករបស់ចិនកំពុងតែបាត់បង់

ចែករំលែក៖

​រយៈពេលចុងក្រោយនេះសេដ្ឋកិច្ចរប​ស់ ចិនបានធ្លាក់ចុះធ្វើឲ្យក្តីស្រមៃចង់ក្លាយជា ​​ប្រទេសមហាអំណាចសេដ្ឋកិច្ចលើពិភព​លោកនឹងត្រូវបាត់បង់បន្តិចម្តងៗ។ មើល ពីកម្លាំងសេដ្ឋកិច្ចចិននៅតែជាប្រទេស មួយកំពុងអភិវឌ្ឍប៉ុណ្ណោះ ប្រសិនបើចិនមានមោទនភាពខ្លាំងពេកអាចនឹងត្រូវរុញ ថយក្រោយវិញ ជាក់ជាមិនខានក្នុងប៉ុន្មាន ឆ្នាំខាងមុខ។

ថ្មីៗនេះអគ្គនាយករងធនាគារជាតិ ចិនបានប្រកាសថា ចិនបានឆ្លងផុតជប៉ុន ហើយក្លាយទៅជាប្រទេសសេដ្ឋកិច្ចធំទី២ នៅលើពិភពលោក។ ការស្រាវជ្រាវមួយនៅក្នុងប្រទេសអង់គ្លេសក៏បានបង្ហាញឱ្យ ឃើញថា ជាមួយនឹងកំណើនសេដ្ឋកិច្ចដ៏ ខ្ពស់នាពេលបច្ចុប្បន្នរបស់ចិនរយៈពេល ៩-១០ឆ្នាំទៀត ចិននឹងឆ្លងផុតអាមេរិក ហើយក្លាយទៅជាប្រទេសសេដ្ឋកិច្ចលំដាប់ ទី១នៅលើពិភពលោក។
ប៉ុន្តែការវាយតម្លៃសន្និដ្ឋានខាងលើបង្កឱ្យមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងនៅលើ ពិភពលោក។ មានមតិជាច្រើនបានបញ្ជាក់ ថា តួលេខប្រាក់ចំណូលមធ្យមភាគរបស់ ចិនមិនមានដែនកំណត់ច្បាស់លាស់ទេ ក្នុងពេលដែលមតិមួយចំនួនទៀតក៏បាន បញ្ជាក់ដែរថា សេដ្ឋកិច្ចចិនអាចឈានមុខ នៅលើពិភពលោកក៏អាស្រ័យទៅលើពេល វេលាតែប៉ុណ្ណោះ ។

តាមអ្នកឯកទេសមកពីប្រទេសចិន បានបង្ហាញឱ្យឃើញថា ប្រសិនបើត្រួត ពិនិត្យទៅលើល្បឿននៃកំណើនសេដ្ឋកិច្ច របស់ចិនរយៈពេល៣០ឆ្នាំមកនេះជាមួយនឹងការប្រែប្រួលនៃរូបិយវត្ថុចិនគេអាច កំណត់បានថាសេដ្ឋកិច្ចចិនអាចនឹងឈាន ដល់កម្រិតមួយដ៏ខ្ពស់។ មនុស្សជាច្រើន ចាត់ទុកថា តួលេខដែលបានប្រកាស នៅតាមបណ្តាខេត្ត-ក្រុងមួយចំនួននៅ ប្រទេសចិនមិនទាន់ច្បាស់លាស់។ តាម ការពិតគ្មានរឿងដែលមន្ត្រីនៅតាមខេត្ត-ក្រុងរបស់ចិនប្រកាសលើសពីតួលេខពិត នោះទេ មានតែប្រកាសទាបជាងអ្វីដែល ទទួលបានដើម្បីកុំឱ្យបង់ពន្ធច្រើនទៅដល់រដ្ឋ។

ឧទាហរណ៍ខេត្តឆ្នេរសមុទ្រក្វាងទុងមាន GDP ខ្ពស់ជាង GDP ខេត្តដទៃរាប់ សិបខេត្តបូកបញ្ចូលគ្នា។ គ្រាន់តែខេត្ត ក្វាងទុងប្រកាស GDP ទាបជាងបន្តិច ហើយខេត្តដទៃទៀតប្រកាសលើសជាង បន្តិច ក៏មិនប៉ះពាល់អ្វីធ្ងន់ដល់តួលេខពិត របស់ GDP ទូទាំងប្រទេសដែរ ។

បញ្ហានៅត្រង់ GDP របស់ចិនខ្ពស់ប៉ុន្តែ GDP មធ្យមភាគរបស់មនុស្សម្នាក់ៗគឺ ទាបជាងឆ្ងាយ បើប្រៀបធៀបជាមួយនឹង បណ្តាប្រទេសនៅសហគមន៍អឺរ៉ុបនិង អាមេរិក។ បច្ចុប្បន្ន GDP មធ្យមភាគក្នុង មនុស្សម្នាក់ៗ របស់ចិនមានតែ៣.៨០០ ដុល្លារក្នុងមនុស្សម្នាក់។ បើប្រៀបធៀប ទៅនឹងមធ្យមភាគមនុស្សម្នាក់ៗនៅក្នុង ប្រទេសអភិវឌ្ឍន៍មិនស្មើនឹងមួយភាគដប់ ផងនៃមធ្យមភាគប្រាក់ចំណូលរបស់ប្រជា ជនជប៉ុន និងអាមេរិក។ មួយផ្នែកទៀត ប្រសិនយើងពិនិត្យទៅលើគុណភាពនៃ កំណើន GDP ចិនមិនអាចប្រៀបផ្ទឹមបាន ជាមួយប្រទេសអភិវឌ្ឍន៍នោះទេ។ ដោយ សារតាំងពីឆ្នាំ២០០៣ មកទល់ពេលនេះ កំណើនសេដ្ឋកិច្ចចិនអាស្រ័យទៅលើការ នាំចេញផលិតផលនិងទីផ្សារអចលន ទ្រព្យតែប៉ុណ្ណោះ។ កំណើននៃការនាំចេញ បានជំរុញឱ្យសេដ្ឋកិច្ចចិនឈានទៅរក ទីផ្សារអន្តរជាតិ។ អាស្រ័យហេតុនេះចិន បានទទួលនូវផលប្រយោជន៍យ៉ាងច្រើន ពីកំណើនសេដ្ឋកិច្ចនៅលើពិភពលោក នោះ។ ប៉ុន្តែទីផ្សារអចលនទ្រព្យកើនឡើងខ្ពស់បង្កឱ្យមានផលអាក្រក់ជាច្រើនដូចជាការវិនិយោគអចលនទ្រព្យធ្លាក់ចុះ តម្លៃដី កើនឡើងខ្ពស់។ នេះគឺជាចំណុចផ្ទុយនៃ កំណើនសេដ្ឋកិច្ចរបស់ចិន ហើយក៏ប៉ះពាល់ យ៉ាងខ្លាំងដល់ការអភិវឌ្ឍនៅក្នុងប្រទេសនេះ។ ក្រៅពីនេះសេដ្ឋកិច្ចចិននៅមិនទាន់មានតុល្យភាពនៅឡើយ ។

ទី១-ការខុសគ្នាស្រឡះរវាងសេដ្ឋកិច្ច នៅតាមទីក្រុងនឹងនៅតាមទីជនបទ ។ ការកែប្រែប្រព័ន្ធសេដ្ឋកិច្ចរបស់ចិនក្នុងរយៈ ពេល៣០ឆ្នាំកន្លងមកនេះ បានជួយឱ្យ ចិនទទួលបានផលប្រយោជន៍យ៉ាងធំធេង ក៏ដូចជាកាត់បន្ថយគម្លាតរវាងអ្នកក្រុងនឹងអ្នកជនបទ។

ទី២-គឺបាត់បង់តុល្យភាពពីការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ ។ ល្បឿននៃកំណើន សេដ្ឋកិច្ចនៅតាមបណ្តាខេត្ត-ក្រុងឆ្នេរ សមុទ្រ គឺតាមទាន់ប្រទេសអភិវឌ្ឍន៍ ចំណែក ខេត្តមួយចំនួនទៀតស្ថិតក្នុងភាពក្រីក្រ នៅឡើយ។

ទី៣-ប្រាក់ចំណូលមធ្យមក្នុងទីប្រជុំ ជនមិនមានភាពស្មើគ្នា។ តាមខឿនអភិ វឌ្ឍន៍សេដ្ឋកិច្ចទ្រព្យសម្បត្តិបានធ្លាក់មក លើដៃបុគ្គលបង្កឱ្យមានអតុល្យភាពលើ ប្រាក់ចំណូលនៅក្នុងសង្គម។ បើពិនិត្យ ទៅលើកម្លាំងសេដ្ឋកិច្ចចិនគឺនៅតែជា ប្រទេសមួយកំពុងអភិវឌ្ឍប៉ុណ្ណោះ ។ ប្រសិនបើមានមោទនភាពខ្លាំងពេក ហើយ មិនបន្តខិតខំឱ្យការអភិវឌ្ឍនោះកាន់តែ មានភាពប្រសើរឡើងនឹងអាចប្រឈមមុខ នូវវិបត្តិសេដ្ឋកិច្ចសាជាថ្មីម្តងទៀត។ ពេលនោះចិននឹងត្រូវរុញច្រានថយក្រោយរាប់ សិបឆ្នាំ ទើបអាចងើបឡើងមកវិញ ។

ជាមួយនឹងកំណើនសេដ្ឋកិច្ចរបស់ចិន បច្ចុប្បន្នកើនឡើងពី៨-១០ភាគរយ គឺជា កំណើនដ៏ខ្ពស់បំផុតក្នុងដំណាក់កាលនៃ វិបត្តិសេដ្ឋកិច្ចពិភពលោក។ ជាមួយនឹង កំណើនសេដ្ឋកិច្ចទាំងនោះធ្វើឱ្យចិនមាន មោទនភាពយ៉ាងខ្លាំងក្នុងការប្រកួតប្រជែង តំណែងប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់នៅលើពិភពលោក ។
ចំណែកជប៉ុនវិញ សេដ្ឋកិច្ចនៅមិនទាន់ ងើបឈរឡើងវិញគ្រប់គ្រាន់នៅឡើយ ក្រោយពេលវិបត្តិសេដ្ឋកិច្ចបានញាំញី យ៉ាងខ្លាំង។ ប៉ុន្តែមកទល់ពេលនេះជប៉ុន ក៏មានកំណើនសេដ្ឋកិច្ច៤,៩ភាគរយផង ដែរ។

ទោះបីពេលនេះចិនលេចធ្លោជាងគេ អំពីវិស័យសេដ្ឋកិច្ច តែមិនទាន់ប្រាកដថា អាចក្លាយទៅជាប្រទេសមហាអំណាច សេដ្ឋកិច្ចនៅលើពិភពលោកទេ។ អ្នក វិភាគជាច្រើនយល់ឃើញថា បើចិនចង់ តាមទាន់អាមេរិកត្រូវចំណាយពេលពី ២០ទៅ៣០ឆ្នាំទៀត ទោះជាមានកំណើនសេដ្ឋកិច្ចដូចពេលបច្ចុប្បន្នឬក៏ខ្ពស់ជាង ហើយក៏មិនទាន់ប្រាកដថា ឆ្លងផុតអាមេរិក ឈានទៅលំដាប់ទី១ដែរ។ បើយើងប្រៀប ធៀបជាមួយចំណូលមធ្យមភាគរបស់ ប្រជាជនក្នុងប្រទេសចិន និងអាមេរិក គឺខុសគ្នាដាច់ស្រឡះ ហើយចំណូលនោះ ក៏ជាការបង្ហាញអំពីកម្លាំងសេដ្ឋកិច្ចរបស់ប្រទេសនោះផងដែរ។ សេដ្ឋកិច្ចរដ្ឋកើន ឡើងខ្ពស់ តែសេដ្ឋកិច្ចប្រជាជនធ្លាក់ចុះក៏មិនអាចក្លាយជាប្រទេសអភិវឌ្ឍន៍ឡើយ ។

អ្នកវិភាគជាច្រើនយល់ឃើញថា ប្រសិន បើចិនអួតអាងខ្លាំងពេកចំពោះកំណើន សេដ្ឋកិច្ចរបស់ខ្លួន ហើយបើមិនខិតខំអភិវឌ្ឍ បន្ថែមទេ ចិនប្រាកដជាធ្លាក់ចុះវិញ ជាក់ជាមិនខាន។ ខណៈដែលអាមេរិកក៏ ដូចជាជប៉ុនកំពុងតែមានសេដ្ឋកិច្ចងើប ឡើងវិញ ក្រោយពីប្រឈមមុខទៅនឹងវិបត្តិយ៉ាងធ្ងន់កាលពីឆ្នាំ២០០៨៕

aa

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print