អាវុធហត្ថខេត្តកំពង់ចាមបញ្ជូនជនសង្ស័យពាក់ពន្ធ័គ្រឿងញៀន២ករណីទៅតុលាការ

ចែករំលែក៖

ខេត្តកំពង់ចាមៈ ជនសង្ស័យចំនួន៦នាក់រួមនិងវត្ថុតាងត្រូវបានកំលាំងអាវុធហត្ថខេត្តកំពង់ចាមធ្វើការបង្រ្កាបចាប់ ខ្លួនក្នុងរង្វង់ប្រតិបត្តិការ២ផ្សេងគ្នា។
លោកឧត្តសេនីយត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្តខេត្តកំពង់ចាមបានបញ្ជាក់ឲ្យដឹងថា ពាក់ពន្ធ័និងការបង្រ្កាបនេះ ធ្វើរឡើងលើកទី១ នៅវេលាម៉ោង៤និង៣០នាទីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្ទះ ស្ថិតក្នុងភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ហើយលទ្ធផលឃាត់ខ្លួនជនសង្ស័យបាន១នាក់
ឈ្មោះ ឆែ គន្ធា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
លើកទី២នៅវេលាម៉ោង៣និង៣០នាទីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចសណ្ឋាគារ យីហោមនោរម្យ បន្ទប់លេខ៣០៩ស្ថិតក្នុងភូមិទី៨សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ឃាត់ខ្លួនជនសង្ស័យបានចំនួន0៥នាក់ ទៀត ទី១ ឈ្មោះ យ៉ាន សាមានហៅវ៉ែប ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទី៦សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទី២ ឈ្មោះ គឹម ចន្ថា ហៅសល ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម
ទី៣ ឈ្មោះ ឌី សុខណា ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ទី៤ ឈ្មោះ ថៃ ដានិត ហៅតោ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្កកំពង់ចាម។
ទី៥ ឈ្មោះ សុខ គឹមឡុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ក្នុងនោះកំលាំងជំនាញកងរាជអាវុធហត្ថ បានដកហូតវត្ថុតាងរួមមាន
ម្សៅក្រាមពណ៌សថ្លាចំនួន១០កញ្ចប់(ធំ0១កញ្ចប់តូច0៩កញ្ចប់)ទម្ងន់៤.៧៨ក្រាម ទូរសព្ទ័ដៃចំនួន០៥គ្រឿង(ចុចពិល)ឧបករណ៍ប្រើប្រាស់និងថង់វិចខ្ចប់ គ្រឿងញៀនមួយចំនួនដាវដែក0១ដើម។
លោកមេបញ្ជាការក៏បានឲ្យដឹងបន្ថែមទៀតថា បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង កំពុងចាត់ការតាមនីតិវិធីបញ្ជូនទៅតុលាការ៕​

image image image

ដោយវណ្ណះ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print