កងរាជអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួនមនុស្ស៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ មនុស្ស៣នាក់ស្រីម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យធ្វើការឃាត់ខ្លួន បានជាបន្តបន្ទាប់កាលពីវេលាម៉ោង១១និង ៤០នាទីយប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ រួចបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធរាជធានីភ្នំពេញ ដើម្បីសួរនាំ។

ប្រភពពីមន្ត្រីជំនាញកងរាជអាវុធហត្ថខណ្ឌបានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបាននូវ ចំលើយសារភាពរបស់ជនសង្ស័យ២នាក់នោះ កម្លាំងកងរាជអាវុធហត្ថខណ្ឌសហការជាមួយ កងរាជអាវុធហត្ថក្រុងបានចុះទៅធ្វើការឆែកឆេរនិងឃាត់ខ្លួនបានមុខសញ្ញាម្នាក់ទៀតនៅវេលាម៉ោង២និង៥០នាទី យប់ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចផ្ទះលេខ១៣០ ផ្លូវលំ ក្រុម៣ ភូមិព្រែកទាល់​ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប្រភពដដែលបន្តថា ជនសង្ស័យ មានឈ្មោះ គួរ សារិន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិឃុំខាងលើ។ ក្នុង នោះសមត្ថកិច្ចយើងបានដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនចំនួន៣១កញ្ចប់តូច និង៥កញ្ចប់ធំ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីរងចាំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕ តាឡឹម

...

IMG-20150726-WA0121 IMG-20150726-WA0125 IMG-20150726-WA0123IMG-20150726-WA0124

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print