ក្រុមបាល់ទាត់វ័យចាស់ Founder FC កម្ពុជាលើកពានរង្វាន់ លោក ខៀវ កាញារីទ្ធ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមបាល់ទាត់វ័យចាស់ Founder FC របស់កម្ពុជាបានឈ្នះពាន រង្វាន់ លោក ខៀវ កាញារីទ្ធលើកទី១ក្នុងកម្ម វិធីប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិវ័យ ចាស់កម្ពុជា ថៃ និងឡាវ ដែលបានបើក ដំណើរការប្រកួតតាំងពីថ្ងៃទី១៧ហើយ បញ្ចប់កាលពីល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៦ក្រោយពីក្រុមនេះបានយកឈ្នះលើក្រុម Thai Surin ក្នុងលទ្ធផល ៦-២ ដោយមានការចូលរួមប្រគល់ពានរង្វាន់ពីសំណាក់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាននៅពហុកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់)។

ការប្រកួតបាល់ទាត់វ័យចាស់មិត្តភាពអន្តរជាតិដណ្តើមពានរង្វាន់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននាពេលនេះ ធ្វើឡើងក្នុងគោលបំណងផ្សារភ្ជាប់ ទំនាក់ទំនងគ្នារវាងក្រុមកីឡាបាល់ទាត់ វ័យដែលជាអតីតកីឡាករជម្រើសជាតិក្នុងប្រទេសនីមួយៗដើម្បីបង្កើនភាពជិតស្និទ្ធ និងរឹតចំណងសាមគ្គីភាពជាមួយប្រទេសជិតខាងក្នុងនាមជាប្រទេសបងប្អូនដែល មានព្រំដែនជាប់គ្នានោះ។ ជំនួបប្រកួតមិត្តភាពអន្តរជាតិបាល់ទាត់វ័យចាស់បែបនេះ គឺបានធ្វើឡើងជាច្រើនលើកមកហើយជួនកាលកម្ពុជាធ្វើម្ចាស់ជួនកាលប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសឡាវធ្វើជាម្ចាស់ផ្ទះជាដើម ។

គួរបញ្ជាក់ថា ក្រុមវ័យចាស់ Founder FC កម្ពុជាមុនឈានដល់លើកពានរង្វាន់លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ គឺក្រុមនេះបានប្រកួតជាមួយក្រុមថៃសុរិន្ទនៅវគ្គផ្តាច់ ព្រ័ត្រក្នុងលទ្ធផល ៦-២ ដោយទទួលបាន ពានរង្វាន់ពីលោក ខៀវ កាញ៉ារីទ្ធ ១-អមជាមួយលិខិតសរសើរពីក្រសួងព័ត៌មាននិង ថវិកាចំនួន៥លានរៀលចំណាត់ថ្នាក់,លេខ២- បានទៅលើក្រុម Cambodia Veteran, លេខ៣បានទៅក្រុមវ័យចាស់ខេត្តចំប៉ាសាក់ និង លេខ៤បានទៅក្រុម ថៃ សុរិន្ទ ។ ក្រុម បាល់ទាត់វ័យចាស់ទាំង៣នេះទទួលបានពានរង្វាន់កិត្តិយសម្នាក់១អមជាមួយលិខិត សរសើរនិងថវិកាចំនួន១លានរៀលដូចគ្នា។

ក្រោយពីពិធីប្រគល់ពានរង្វាន់លោក ខៀវ កាញារីទ្ធ ដល់ក្រុមកីឡាបាល់ទាត់ វ័យចាស់ទាំង៣ប្រទេស រួចមក លោក ជា បាហ៊ីម មានប្រសាសន៍ថា ការរៀបចំកម្មវិធីនេះឡើងក្នុងគោលបំណងរឹតចំណងមិត្តភាពសាមគ្គីភាពក្នុងនាមប្រទេសជិតខាងគ្នា។ លោកបានបញ្ជាក់ថា បន្ទាប់ពីការ ប្រកួតក្នុងឆ្នាំ២០១៦នេះ ក្រុមវ័យចាស់ឡាវគ្រោងរៀបចំធ្វើម្ចាស់ផ្ទះម្តងដោយបានអញ្ជើញក្រុមវ័យចាស់កម្ពុជាយើងរួចហើយ ក្នុងនោះក៏មានការចូលរួមពីក្រុមបាល់ទាត់ វ័យថៃចាស់និងវៀតណាមផងដែរ ៕

00304_20160521-10263207

00308_20160521-10265234

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print