នាយនគរបាលមួយរូបបាញ់បោះសេរីត្រូវសមត្ថកិច្ចអាវុធហត្ថស្រុកកៀនស្វាយឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាលៈ​ នាយនគរបាលពាក់ស័ក្តិបីមួយរូបត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកឃាត់ខ្លួនយកមកសាកសួរករណីបាញ់បោះសេរី​ បង្កអោយប្រជាពលរដ្ឋភ័យខ្លាច​ កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២១​ ខែឧសភា​ ឆ្នាំ២០១៦នៅចំនុចចំការស្វាយភូមិកំពង់ស្វាយ​ ឃុំកំពង់ស្វាយ​ ស្រុកកៀនស្វាយ​ ខេត្តកណ្តាល។

សមត្ថកិច្ចបានអោយដឹងថាៈ​ ករណីបង្ក្រាបបាញ់បោះអាណាធិបតេយ្យនេះ​ បង្ករដោយឈ្មោះឡេង សុជាតិ ភេទប្រុសអាយុ​ ៣៣​ ឆ្នាំជាមន្ត្រីនគរបាលមាន
-ឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯក អត្តលេខ71985​ បំរើការនៅអង្គភាព​ នាយកដ្ឋានរដ្ឋបាលសរុប​ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ។
សមត្ថកិច្ចបន្តថាៈសំភារះចាប់យកមានៈ1.អាវុធខ្លីម៉ាកBERTTAលេខPX5341M ផលិតនៅប្រទេសអុីតាលី​ -2.បង់មួយ​ គ្រាប់១៥គ្រាប់នឹងសំបកកាទុសបាញ់រួចអស់ចំនួន៩គ្រាប់-3.លិខិតបេសកកម្ម000454 –
4.ប័ណ្ណប្រើប្រាស់លេខ ខ អ9 04365- 5.អត្តសញ្ញាណប័ណ្ណ នគរបាលជាតិ១សន្លឹក។
បច្ចុប្បន្នខាងកំលាំងជំនាញកងរាជអាវុធហត្ថស្រុកកំពុងបន្តនិតិវិធី៕​

image image image image image

ដោយ​ សុខ​ ខេមរា

1111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print