កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ធវៈ

ចែករំលែក៖

បន្ទាយមានជ័យៈ នៅវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ធវៈ ស្ថិតនៅចំណុចខាងលិចផ្នែកសឹករងក្រុងប៉ោយប៉ែត ចំងាយ៥០០ម៉ែត្រ នៅព្រំប្រទល់ភូមិចាន់គីរី នឹងភូមិទួលពង្រ។

ជនសង្ស័យមាន
ឈ្មោះ អ៊ិន ប្រាក់ ភេទប្រុសអាយុ៤២ឆ្នាំ រស់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
សមត្ថកិច្ចបានអោយដឹងថាៈ​ មុនពេលកើតហេតុ ជនសង្ស័យបានហៅជនរងគ្រោៈឲ្យឈប់រួចហើយក៏ធ្វើសកម្មភាពវ៉ៃជនរងគ្រោៈចំនួន៣ដៃហើយចាប់សំរ៉ាតសំពត់នឹងចាប់ហែកខោក្នុងអស់។ តែមានការស្រែកពីជនរងគ្រោះ​ និង ដោយមិនមានឱកាសយូរ និងក្នុងការភ័យផង ជនសង្ស័យ បានសំរេចរត់គេចខ្លួនទាំងមិនទាន់សំរេចបំណង ក៏ត្រូវកម្លាំងអាវុធហត្ថចាប់បាន។
ជនសង្ស័យ ត្រូវកម្លាំងអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕​

image image

ដោយ​ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print