ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ជើង ឯកសាកលវិទ្យាល័យកម្ពុជាអន្តរជាតិលើកទី១

ចែករំលែក៖

ភ្នំពេញ៖ វិទ្យាល័យចំនួន១៥នៅមណ្ឌលជុំវិញរាជធានីភ្នំពេញបានចូលរួមប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ជើងឯកសាកលវិទ្យាល័យកម្ពុជាអន្តរជាតិប្រចាំឆ្នាំ២០១៦លើក ទី១ ។ ពិធីបើកការប្រកួតដណ្តើមពានរង្វាន់ ជើងឯកសាកលវិទ្យាល័យកម្ពុជាអន្តរជាតិជាផ្លូវការបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នៅទីលាន ពហុកីឡដ្ឋានជាតិអូឡាំពិកក្រោមអធិបតីភាពលោកស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួង អប់រំយុវជននិងកីឡា និងលោកស្រី ជា នាងអេង សាកលវិទ្យាធិការសាកលវិទ្យាល័យកម្ពុជាអន្តរជាតិនិងមានការចូលរួមពីសិស្សមកពីតាមវិទ្យាល័យនានាប្រមាណ៥.០០០នាក់ ។

លោកស្រី ជា នាងអេង បានមាន ប្រសាសន៍នៅក្នុងពិធីបើកការប្រកួតថា ដើម្បីចូលរួមចំណែកក្នុងសង្គមកីឡាសាកលវិទ្យាល័យកម្ពុជាអន្តរជាតិបានរៀបចំកម្ម វិធីប្រកួតកីឡាបាល់ទាល់ដណ្តើមពានរង្វាន់ជើងឯកសាកលវិទ្យាល័យកម្ពុជាអន្តរជាតិជ្រើសរើសជើងឯកលើកទី១ឆ្នាំ២០១៦ក្នុងគោលបំណងដើម្បីរឹតចំណងមិត្តភាពរវាងយុវជននឹងយុវជនពីវិទ្យាល័យមួយទៅវិទ្យាល័យមូយនិងជួយជំរុញលើកទឹកចិត្តដល់យុវជនខ្មែរឲ្យនាំគ្នាចូលរួមលេងកីឡាដើម្បីសុខភាព មិត្តភាព ប្រាជ្ញាវាងវៃ និងជាពិសេសជៀសវាងការបណ្តោយខ្លួនឲ្យធ្លាក់ក្នុងការប្រើប្រាស់គ្រឿងញៀនដែលធ្វើឲ្យប៉ះពាល់ដល់ខ្លួនឯងនិងសង្គមជាតិស្របតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោកស្រីបានបន្តថាមិនតែប៉ុណ្ណោះការប្រកួតកីឡានេះក៏ដើម្បីចូលរួមចំណែកបំផុស វិស័យកីឡាបាល់ទាត់ក្នុងរាជធានីភ្នំពេញឱ្យកាន់តែសកម្មថែមទៀត ព្រោះថានៅ ក្នុងឆ្នាំ២០២៣ខាងមុខនេះ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ដែលត្រូវការធនធានកីឡាករច្រើនសម្រាប់ត្រៀមចូលរួមប្រកួត ។

បើតាមលោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញនិងជាប្រធានគណៈកម្មការរៀបចំការប្រកួតនេះបានឲ្យដឹងថាការប្រកួតដណ្តើមពាន រង្វាន់ជើងឯកសាកលវិទ្យាល័យកម្ពុជាអន្តរជាតិនេះមានសមាគមកីឡាមកពីវិទ្យាល័យក្នុងរាជធានីភ្នំពេញចំនួន១៥ចូលរួមប្រកួតដោយមានកីឡាករចំនួន២៧០នាក់ដោយចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី១៩ខែឧសភា រហូតដល់ថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៦ហើយការប្រកួតរៀងរាល់សប្តាហ៍នៅថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រលើទីលានចំនួន៤គឺពហុកីឡដ្ឋានជាតិអូឡាំពិកមជ្ឈមណ្ឌលគរុកោសល្យភូមិភាគរាជធានីភ្នំពេញវិទ្យាល័យច្បារអំពៅនិងទីលានវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសហ៊ុនសែនជម្ពូវ័ន។

ការប្រកួតនេះក្រុមកីឡាករដែលទទួលបានជ័យលាភីលេខ១ទទួលបានថវិកាចំនួន១០លានរៀល, លេខ២ទទួលបាន៧លាន រៀល, លេខ៣ទទួលបាន៥លានរៀល និង លេខ៤ទទួលបានថវិកា៤លានរៀល ។

មានប្រសាសន៍នៅក្នុងពិធីបើកការប្រកួតនាឱកាសនោះលោកស៊ានបូរ៉ាតបានមានប្រសាសន៍ថាព្រឹត្តិការណ៍ប្រកួតកីឡានាពេលនេះគឺពិតជាមានតម្លៃសម្រាប់យើងទាំងអស់គ្នា ព្រោះថាគ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យកីឡាដែលមានវត្តមាននៅពេលនេះគឺបានផ្តល់នូវបទពិសោធន៍ទស្សនៈលើការ ដឹកនាំគ្រប់គ្រងក៏ដូចជាបច្ចេកទេសនិងវិទ្យាសាស្ត្រកីឡាដើម្បីឈានទៅរកឧត្តមភាពកិត្យានុភាពជួនដល់អង្គភាពរៀងៗខ្លួន ។

លោកបានបន្តថា ឥទ្ធិពលនៃវិស័យកីឡាបានបម្រើផលប្រយោជន៍ដល់មនុស្សនិងសង្គមជាតិជាទូទៅដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរឋានៈក្នុងសង្គមអ្វីឡើយ។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែលើកទឹកចិត្តឲ្យប្រជាពលរដ្ឋសិស្សនិស្សិតចូល រួមលេងកីឡានៅគ្រប់កម្រិតដោយចាត់ ទុកវិស័យកីឡាជាសេវាបម្រើឲ្យមនុស្ស ជាតិក្នុងនោះត្រូវធានាឲ្យបាននូវគោល ការណ៍យុត្តិធម៌ក្នុងការលេង ។

លោករដ្ឋលេខាធិការបានបន្ថែមថា “វិស័យអប់រំកាយនិងកីឡាបានដើរតួនាទីសំខាន់ណាស់ក្នុងការលើកកម្ពស់សុខភាពនិងសុខុមាលភាពដល់សិស្សនិស្សិតប្រជាជនគ្រប់រូបដើម្បីកាត់បន្ថយភាពអសកម្មផ្សេងៗក្នុងសង្គមរួមមានការប្រើប្រាស់ គ្រឿងញៀនជាដើម”។

នៅក្នុងឪកាសនោះលោក ស៊ាន បូរ៉ាតបានអំពាវនាវដល់ប្អូនៗនិងក្មួយៗសិស្សានុសិស្សកីឡាករបាល់ទាត់ត្រូវយកចិត្តទុកដាក់អនុវត្តនូវពាក្យស្លោក “កីឡាដើម្បី សុខុមាលភាពផ្លូវកាយនិងបញ្ញារបស់មនុស្សគ្រប់ៗរូប”ព្រោះថា វិស័យ អប់រំកាយនិងកីឡាជាសមាសភាពមួយដែលមិនអាចខ្វះបានក្នុងការកសាងនូវកាយសម្បទាដ៏រឹងមាំមានសុខភាពល្អពន្លឿនការសិក្សាឲ្យមាននិរន្តរភាព ៕

image5

image8

ដោយ៖ ស ដារ៉ា​​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print