ស្រះទឹកទើបតែជីកថ្មីបាន ឆក់យកជីវិតក្មេងប្រុសម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

កំពង់ធំ ៖ កុមារាអភ័ព្វម្នាក់ ដោយសារតែការធ្វេសប្រហែស របស់អាណាព្យាបាល បានបណ្តាលឲ្យ លង់ទឹកស្រះស្លាប់ គួរឲ្យអាណោចអាធ័ម កាលពីវេលាម៉ោង ៤.៣០ល្ងាច ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងស្រះទឹកមួយកន្លែងដែលគេទើបតែជីកថ្មីៗ ស្ថិតនៅខាងក្រោយ ភូមិខ្មាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
បើតាមប្រភពព័ត៍មានពីសមត្ថកិច្ចបានអោយដឹងថា​ កុមារារងគ្រោះឈ្មោះ យ៉ុង សាលី អាយុ៣ឆ្នាំ រស់នៅជាមួយម្តាយឈ្មោះ យ៉ុង យឹម អាយុ២១ឆ្នាំ នៅក្នុងភូមិឃុំ កើតហេតុខាងលើ បានលែងលះគ្នាជាមួយប្ដីឈ្មោះ ហួត ឡូន អាយុ២៤ឆ្នាំ អស់រយះពេលជាង២ឆ្នាំរួចមក ។
ករណីខាងលើនេះសមត្ថកិច្ចប្រាប់ថា បណ្តាលមកពីការធ្វេសប្រហែស របស់ម្ដាយ ទើបធ្វើឲ្យកូននេះស្លាប់យ៉ាងអាណោចអាធ័មបែបនេះ ។ ក្រោយពីសមត្ថកិច្ចធ្វើកោសលវិច្ច័យរួចបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕​

image image

ដោយប៊ុន រិទ្ធី​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print