រថយន្តបែនដឹកខ្សាច់បើកលឿនជ្រុលបុករុឺម៉កមូ៉តូ របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តបែនដឹកដីបានបុករឺម៉កម៉ូតូបណ្តាលអោយបុរសម្នាក់ រងរបួសធ្ងន់ បាក់ដៃខាងស្តាំ និងម្នាក់ទៀតរងរបួសស្រាល ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០ នាទីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ត្រង់ចំណុចភូមិព្រៃកំបុត សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះ មានឈ្មោះ ចៅ ប៉ោង អាយុ២២ឆ្នាំ មុខរបរ ដើរចាក់មេក្រូ ម៉ាសុីនភ្លើង តាមពិធីបុណ្យ ការ មានទីលំនៅ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។ ចំណែក បុរសម្នាក់ទៀត រងរបួសស្រាល មានឈ្មោះ សូត្រ ហួ អាយុ៥៥ ត្រូវជាពូ របស់ជនរងគ្រោះ ។ ទាំងពីរនាក់ ពូ ក្មួយ ជិះមូ៉តូ ម៉ាក CD90 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CU-7338 មានសណ្តោងមាសុីនភ្លើងផង ដោយជនរងគ្រោះ ឈ្មោះ ចៅ ប៉ោង ជាអ្នកបើកបរ ។ ចំណែករថយន្តបង្ក ម៉ាកFUSO ប្រភេទបែនកង់១០ ពណ៌ក្រហមឆ្នូតសរ ពាក់ស្លាកលេខ ភ្នំពេញ 3C-2103 ដឹកខ្សាច់ពេញរថយន្ត បើកបរដោយឈ្មោះ បុ៊ន ថុន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ ជនរងគ្រោះ បើកមូ៉តូ មានដឹកឥវ៉ាន់អូសម៉ាសុីនភ្លើង បើក ពីកើតទៅលិច ដល់ចំណុចកើតហេតុ រថយន្តបង្ក បើកពីលិចទៅកើត ច្រាស់ទិសគ្នា គេចជង្ហុក ជ្រុលចង្កូត បុកកិនកង់មុខមូ៉តូ បណ្តាលឲ្យ ដួលរងរបួសបាក់ដៃស្តាំ មូ៉តូខ្ទេចមួយកំណាត់មុខ ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ រីឯមូ៉តូ និងរថយន្តបង្កត្រូវបាន សមត្ថកិច្ចជំនាញ ធ្វើការវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ រងចាំដោះស្រាយពេលក្រោយ៕​

image image image image image

ដោយសុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print