លោករដ្ឋមន្ត្រី ឌិត ទីណា : សូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ : លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅល្ងាចនេះបានបង្ហោះលើផេកផ្លូវការរបស់លោកថា, សូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបពិត្រព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

សូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ទូលព្រះបង្គំជាខ្ញុំ សូមលំឱនកាយថ្វាយនូវអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះករុណាថ្លៃវិសេស ដែលទ្រង់ស្ដេចសព្វព្រះរាជហឫទ័យ ឡាយព្រះហត្ថលេខាលើព្រះរាជក្រឹត្យតែងតាំងទូលបង្គំ ជារដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្ត្រីបន្តថា, តប​ចំពោះ​ព្រះរាជ​គុណូបការៈ និង​ព្រះ​ព្រហ្មវិហារធម៌​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត ទូល​ព្រះ​បង្គំ​សូម​ទូល​ថ្វាយ​នូវ​សេចក្ដី​ប្ដេជ្ញាចិត្តដ៏​មុះមុត ក្នុង​ការ​ការពារ​ព្រះ​រាជ​បល្ល័ង្គនិង​របបរាជានិយមអាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ ក៏​ដូច​ជា​បំពេញ​ភារកិច្ច​របស់​ទូល​ព្រះ​បង្គំ​​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ​ស្រប​ទៅ​តាម​ពាក្យ​សច្ចាប្រណិធានជា​ធរមាន គឺគោរពរដ្ឋធម្មនុញ្ញ បម្រើ​ជានិច្ច ​ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត នូវ​ផល​ប្រយោជន៍​របស់​ប្រជារាស្ត្រ ប្រជាជាតិ ដើម្បី​ឯកភាព​ជាតិ ដើម្បីសន្តិភាព​សង្គមនិង​សន្តិភាពជាតិ ដើម្បី​ភាព​សម្បូរ​សប្បាយ​នៃ​ប្រជារាស្ត្រ​កម្ពុជា និង​ដើម្បី​ភាព​រុងរឿង​ថ្កើងថ្កាន នៃ​មាតុភូមិ​កម្ពុជា​ជាទី​គោរព​សក្ការៈ និង​ជា​ទី​ស្នេហា​។

ទូលព្រះបង្គំ សូមក្រាបថ្វាយព្រះសព្វសាធុការពរបវរមហាប្រសើរ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្ដេចទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈ ស្ដេចទ្រង់ទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូ កតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតអំពីទូលព្រះបង្គំជាខ្ញុំ។

ថ្ងៃ សុក្រ ៤ រោច ខែ អស្សុជ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ក្រាបបង្គំទូលថ្វាយនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២២ ៕

ដោយ : ឌិត ទីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print