ពិធីបុណ្យសាងព្រះពុទ្ឋបដិមាព្រះជិវ៍ធំ និងរាប់បាត្រព្រះសង្ឃចំនួន១០៨អង្គ នៅមណ្ឌលសុខភាពព្រះសង្ឃ

ចែករំលែក៖

ភ្នំពេញៈ​ នៅព្រឹកថៃ្ងអាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០១៦ , លោកអភិបាលរាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី​ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យសាងព្រះពុទ្ឋបដិមាព្រះជីវ៍ធំ និងរាប់បាត្រព្រះសង្ឃចំនួន១០៨អង្គ នៅមណ្ឌលសុខភាពព្រះសង្ឃ ផ្លូវជាតិលេខ៥ ភូមិត្រួស សង្កាត់សំរោង ខណ្ឌព្រៃកព្នៅ ដែលបានចូលរួមពី មន្រី្តរាជការ និងប្រជាពលរដ្ឋប្រមាណ ១០០០នាក់។
ពិធីបុណ្យសិតព្រះពុទ្ឋរូប និងរាប់បាត្រព្រះសង្ឃ នាពេលនេះធ្វើឡើងស្របពេលដែល រាជរដ្ឋាភិបាលកម្ពុជា និងបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជាពុទ្ឋសាសនិកទ្រទ្រងវិស័យព្រះពុទ្ឋសាសនា នៅទូទាំងប្រទេស ទើបតែបានចូលរួមយ៉ាងសស្រាក់សស្រាំប្រារព្ឋព្រះរាជធិពីដង្ហែព្រះបរមសារីរិកធាតុ ហើយដែលបានឆ្លុះបញ្ចាំងឲ្យឃើញពីជំនឿរចំពោះព្រះពុទ្ឋសាសនា និងស្នារតីសាមគ្គីនិងការគាំទ្រ របស់ប្រជាពលរដ្ឋគ្រប់រូប ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងដំណើរការស្តារកសាង ប្រទេសលើគ្រប់វិស័យ តាំងពីបាតដៃទទេមក។
គូសបញ្ជាក់ នៅរាជធានីភ្នំពេញ មានវត្តអារាម ១៤៩វត្ត និងមានព្រះសង្ឃគង់អាស្រ័យ ៧៤៧២អង្គ ហើយមានពុទ្ឋិកបឋមសិក្សាចំនួន ៣១កន្លែងពុទ្ឋិកអនុវិទ្យាល័យចំនួន ៣កន្លែងនិងពុទ្ឋិកវិទ្យាល័យចំនួន ១កន្លែង សរុបមានសមណសិស្សសិក្សា ២១៤៩ អង្គ៕​

image image image image image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print