ព្រៃវែងៈនៅថ្ងៃទី២២ ខែឧសភាឆ្នាំ២០១៦ ក្រុមចលនាយុវជនកម្ពុជា ក១៥៧សាខាខេត្តព្រៃវែង ដែលមានលោក កាន់ ទ្រី ជាប្រធាននិងសមាជិកក្រុមការងារ បានយកអំណោយជាសម្ភារះនិងថវិការបស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីនិង លោក មឹុង ពន្លក និងលោកស្រី ទៅឧបត្ថម្ភជូនប្រជាជន ចំនួន១៣គ្រួសារ ស្មើ៣ឃុំ និង៤ភូមិ ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង៖
១-ឃុំ ល្វា មាន២គ្រួសារ ស្ថិតក្នុងភូមិព្រំខ្សាច់១គ្រួសារ និងភូមិពានី១គ្រួសារ.
២-ឃុំ រំចេក មាន៨គ្រួសារ ស្ថិតក្នុងភូមិ ត្រពាំងឈូក ៨គ្រួសារ. ៣-ឃុំ រាធរ មាន៣គ្រួសារស្ថិតក្នុងភូមិ តាហែល(ក)៣គ្រួសារដែលមានជីវភាពទីទាល់ក្រនិងខ្វះខាតចាំបាច់ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ២៥គីឡូ, ត្រីខ១យួរ, ទឹកសីុអីុវ១យួរ, ទឹកត្រី១យួរ, ប្រេងឆា១យួរ, ប៊ីចេង១កញ្ចប់, មី១កេស, ស្ករស១គីឡូ, ប្រេងកូឡា១ដប, អំបិល១គីឡូ, តែកន្លះគីឡូ, ថ្នាំពេទ្យ៥បន្ទះ, និងថវិកា ៥០.000រៀល៕
ដោយសុខ ខេមរា