លោកទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ រីករាយជាអនេក​ចំពោះការគាំទ្រពីប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងកិច្ចខិតខំប្រែង ធ្វើកំណែទម្រង់ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញៈ​ នេះជាលើកឡើងទាំងស្រុងរបស់លោក​ ស៊ុន​ ចាន់ថុល​ ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួងសាធារណៈការ​ និងដឹកជញ្ជូន​ យ៉ាងដូច្នេះថាៈ​ បងប្អូនប្រជាពលរដ្ឋ និងប្រិយមិត្តអ្នកគាំទ្រ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាទីរាប់អាន!
ខ្ញុំពិតជាមានសេចក្តីសោមនស្ស រីករាយជាអនេក ដែលប្រិយមិត្តបានគាំទ្ររូបខ្ញុំ និងមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូនគ្រប់ជាន់ថ្នាក់ ក្នុងកិច្ចខិតខំប្រែង ធ្វើកំណែទម្រង់ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ឲ្យមានភាពកាន់តែប្រសើរឡើង។ សមិទ្ធិផល នៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ ធ្វើឲ្យកម្ពុជាមានសមត្ថភាពប្រកួតប្រជែង ពង្រីកការធ្វើពាណិជ្ជកម្ម ទាក់ទាញការវិនិយោគបន្ថែមពីបរទេស ព្រមទាំងបង្កើត ការងារជូនប្រជាជនកម្ពុជាទៀតផង។

ការទទួលបាន LIKE គាំទ្រ ពីសំណាក់ប្រជាពលរដ្ឋ ប្រមាណជាង ១០ម៉ឺននាក់នេះ បានឆ្លុះបញ្ចាំងឲ្យឃើញពី ការដើរតួនាទីយ៉ាងសំខាន់ក្នុងកំណែទម្រង់ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ របស់មន្ត្រីរាជការ ក្រសួងសាធារណការ និងដឹកជញ្ជូនគ្រប់ជាន់ថ្នាក់។

ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់នេះ យើងខ្ញុំកំពុងខិតខំប្រឹងប្រែង បំពេញការងារ ដែលជាគំនិតផ្តួចផ្តើម ធ្វើកំណែទម្រង់ ដើម្បីសម្រេចបានតាមគោលដៅ នៃផែនការរយៈពេល “១០០ថ្ងៃ”។ នៅក្នុងខែកក្កដា ដែលជាពេលវេលាកំណត់បញ្ចប់ នៃផែនការ “១០០ថ្ងៃ” យើងខ្ញុំនឹងរាយការណ៍ជូន ប្រិយមិត្ត និងប្រជាពលរដ្ឋទាំងអស់ ឲ្យបានជ្រាប អំពីសកម្មភាពការងារកំពុងបន្ត និងសមិទ្ធិផលសម្រេចបាននានា។

ការគាំទ្រ និងមតិយោបល់ របស់ប្រិយមិត្ត គឺជាការចូលរួមចំណែក យ៉ាងសំខាន់ក្នុងដំណោះស្រាយ នៃការធ្វើកំណែទម្រង់ នៅក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមជំរុញលើកទឹកចិត្តឲ្យប្រិយមិត្ត បន្តចែករំលែកការយល់ដឹង និងផ្តល់ជាមតិយោបល់មកកាន់យើងខ្ញុំ ដោយ “ផ្ញើសារហ្វេសប៊ុក (សម្ងាត់)” ឬសរសេរមតិយោបល់ជាសាធារណៈ នៅលើប្រធានបទចុះផ្សាយ របស់យើងខ្ញុំ។ ការចូលរួមទាំងនេះ នឹងអាចអនុញ្ញាតឲ្យយើងខ្ញុំ យកទៅពិចារណា ពិភាក្សា រកដំណោះស្រាយ ពាក់ព័ន្ធនឹងបញ្ហាដឹកជញ្ជូននៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព។

សូមប្រិយមិត្ត លើកទឹកចិត្តឲ្យ មិត្តភ័ក្តរបស់ប្រិយមិត្ត ចូលរួមចំណែកពិភាក្សា ស្វែងរកដំណោះស្រាយជាមួយយើងខ្ញុំ ក្នុងបុព្វហេតុដើម្បីប្រទេសជាតិយើង និងសូមអញ្ជើញពួកគាត់ ឲ្យចុច “LIKE” គាំទ្រទំព័រហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន។

មានតែការចូលរួមរបស់យើងទាំងអស់គ្នាប៉ុណ្ណោះ ទើបអាចធ្វើឲ្យមានការផ្លាស់ប្តូរ ប្រកបដោយភាពវិជ្ជមានមួយបាន ហើយយើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមគាំទ្រ របស់ប្រិយមិត្តទាំងអស់គ្នាផងដែរ!

សូមបងប្អូនប្រជាពលរដ្ឋ និងប្រិយមិត្តទាំងអស់ ទទួលនូវការគោរពរាប់អានអំពីខ្ញុំ៕​

image

ដោយចាន់ថុល

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print