កងការពារព្រំដែនគោកលេខ ៤០៣ បន្តចាត់កម្លាំងល្បាតសហការណ៍តាមខ្សែរបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រទទួលខុសត្រូវ

ចែករំលែក៖

ខេត្ត​ឧត្ដរមានជ័យ​៖​ លោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការកងការពារព្រំដែនគោកលេខ ៤០៣ នៅព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២២ បានបន្តចាត់តាំងកម្លាំងដើរល្បាតសហការណ៍ ត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួត ពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃភូមិសាស្ត្រ ដែលអង្គភាពទទួល ខុស ត្រូវ គ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ដើម្បីតាមដានសភាពការណ៍ និង ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ឬបទល្មើសផ្សេងៗ ។
ជាលទ្ធផល សភាពការណ៍លើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួល។

ជាមួយគ្នានេះ​ នៅព្រឹកថ្ងៃដដែលនេះ​ ​លោកវរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជាការ​កងការពារព្រំដែនគោកលេខ៤០២ បានហ្វឹកហ្វឺន វិលជុំនៅតាមបណ្តាគ្រប់កងល្បាតចំណុះ ក្នុងផែនការប្រមូលផ្តុំកម្លាំងនៅនឹងកន្លែង និងចាត់តាំងកម្លាំងចេញល្បាតត្រួតពិនិត្យបង្គោលសីម៉ា និងត្រួតពិនិត្យភូមិសាស្រ្តតាមខ្សែបន្ទាត់ព្រំដែនដែលអង្គភាពទទួលខុសត្រូវ​ គ្រប់ចំណុចគោលដៅដែលបានកំណត់ទុកលើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីតាមដាន សភាពការណ៌និងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ឬបទល្មើសផ្សេងៗ ។

...

ក្នុង​នោះផងដែរ​លោកមេបញ្ជាការ បាននាំយក ប្រសាសន៍ផ្តាំផ្ញេីរពី​ ឯកឧត្តម​ មេបញ្ជាការ​កងទ័ព​ជើង​គោក​ ធ្វើ​យ៉ាងណា​ឲ្យ​ នាយ​ទាហាន​ នាយទាហានរង​ និងពលទាហាន​ ត្រូវ​មានទីជម្រកស្នាក់នៅត្រឹមត្រូវ​ ការហូបចុកគ្រប់គ្រាន់ ចៀសអោយឆ្ងាយពីគ្រឿងញៀន ជាពិសេស​បំផុតត្រូវការពារ​ សុខមាលភាព​ សុខភាព​ អនាម័យ​ជាប់ជាប្រចាំ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print