ខេត្តឧត្ដរមានជ័យ៖ លោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការកងការពារព្រំដែនគោកលេខ ៤០៣ នៅព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២២ បានបន្តចាត់តាំងកម្លាំងដើរល្បាតសហការណ៍ ត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួត ពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃភូមិសាស្ត្រ ដែលអង្គភាពទទួល ខុស ត្រូវ គ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ដើម្បីតាមដានសភាពការណ៍ និង ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ឬបទល្មើសផ្សេងៗ ។
ជាលទ្ធផល សភាពការណ៍លើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួល។
ជាមួយគ្នានេះ នៅព្រឹកថ្ងៃដដែលនេះ លោកវរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជាការកងការពារព្រំដែនគោកលេខ៤០២ បានហ្វឹកហ្វឺន វិលជុំនៅតាមបណ្តាគ្រប់កងល្បាតចំណុះ ក្នុងផែនការប្រមូលផ្តុំកម្លាំងនៅនឹងកន្លែង និងចាត់តាំងកម្លាំងចេញល្បាតត្រួតពិនិត្យបង្គោលសីម៉ា និងត្រួតពិនិត្យភូមិសាស្រ្តតាមខ្សែបន្ទាត់ព្រំដែនដែលអង្គភាពទទួលខុសត្រូវ គ្រប់ចំណុចគោលដៅដែលបានកំណត់ទុកលើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីតាមដាន សភាពការណ៌និងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ឬបទល្មើសផ្សេងៗ ។
ក្នុងនោះផងដែរលោកមេបញ្ជាការ បាននាំយក ប្រសាសន៍ផ្តាំផ្ញេីរពី ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ធ្វើយ៉ាងណាឲ្យ នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវមានទីជម្រកស្នាក់នៅត្រឹមត្រូវ ការហូបចុកគ្រប់គ្រាន់ ចៀសអោយឆ្ងាយពីគ្រឿងញៀន ជាពិសេសបំផុតត្រូវការពារ សុខមាលភាព សុខភាព អនាម័យជាប់ជាប្រចាំ៕ ដោយ៖សហការី