បំណុលលុយតុងទីនរវាង សូដា នីតា និងបុរសម្នាក់ បានរាលដាលដល់ ឌួង ហ្សូរីដា

ចែករំលែក៖

ភ្នំពេញ៖ ក្លាយជាប្រធានបទក្នុងការវែកញែកលើបណ្តាញសង្គមមុននេះបន្ទាប់ពីករណីនៃការលេងតុងទីន មិនមានទំនួលខុសត្រូវ ត្រូវបានគេបង្ហោះរូបថត មុខមាត់ជាសាធារណៈ។ ក្នុងនេះដែរ មុននេះ តារាចម្រៀង និងសម្តែងអ្នកនាង សូដា នីតា បានបញ្ចេញសារក្តៅគគុកមួយនៅលើបណ្តាញសង្គមជុំវិញបុរសម្នាក់នៅជំពាក់ប្រាក់ពីការលេងតុងទីនរហូតជាប់ពាក់ព័ន្ធ នឹងឈ្មោះ ឌួង ហ្សូរីដាថែមទៀតផង។
ការបង្ហោះសារនេះក៏បានបង្កើតឲ្យមានពាក្យសម្តីឆ្លើយឆ្លងតឹងសរសៃករដាក់គា្នរវាងនាងនិងបុរសម្នាក់ដែលគេស្គាល់ថាជាអ្នកស្និទ្ធិ និងជាបុគ្គលិកធ្វើការសម្រាប់កញ្ញា ឌួង ហ្សូរីដា។ រឿងនេះបានរាលដាលដល់ ឌួង ហ្សូរីដា ក្រោយពីសារដែលតារាសម្តែង សូដានីតា បានបង្ហោះ នោះបានភ្ជាប់ឈ្មោះអ្នកជំពាក់ប្រាក់ និងមានឈ្មោះកញ្ញា ឌួង ហ្សូរីដា ក្នុងនោះផងដែរ។ សូដានីតាបានបង្ហោះសារថា”Kang Oudommonineath ឆ្លៀតម្ល៉េះ រីផត ប្រើខ្លួនឯង អាខោនផ្សេង រីផត កុំអោយគេឃើញ ស្អែកផ្ញើបន្តមនុស្សច្រើនគ្នាអោយរឿង មាន ដួដ ហ្សូលីដា អ្នក ហ្សូ មានមនុស្សជាច្រើនទៀត ។ ហែងកុំគិតបោកលុយគេ គេទុកយូរមិនដោះ ស្មានថារួចខ្លួន”។
សារនេះបានធ្វើឲ្យមនុស្សមួយចំនួនមានប្រតិកម្ម ដោយសាមីខ្លួនដែលមានពាក់ព័ន្ធនឹងប្រាក់កាក់ខាងលើបានបញ្ចេញយោបល់បែបតឹងសរសៃក ដោយបុរសនោះបានទាំងបដិសេធមិនបានធ្វើការរីផត និងបានបបួលសូដានីតា ស្បថឲ្យទេវតាបរាមុខមួយពូជ ខណៈដែលសូដានីតា បញ្ចេញសារហួសចិត្តត្រឡប់ទៅវិញទាំងហួសចិត្តថាហ៊ានមកហៅនាងស្បថ ដោយនាងចោទសួរទៅវិញថាចុះលុយបួន១០ម៉ឺនដុល្លារគិតម៉េចទៅ? ខណៈដែលបុរសនោះតបវិញថានឹងដោះស្រាយ ខណៈដែលមេតុងទីនបានរត់បាត់មិនចូលខ្លួនដោះស្រាយ។
ក្រៅតែពីសារនេះដែរ គេបានឃើញកញ្ញា ឌួង ហ្សូរីដា បានចូលបញ្ចេញយោបល់លើសារបង្ហោះនោះដោយចោទសួរទៅកាន់សូដានីតា ថារឿងនេះបានទាក់ទងអ្វីនឹងនាង ម្តេចមានឈ្មោះនាងព្រោះនាងមិនពាក់ព័ន្ធ ខណៈដែលនាងលើកឡើងដែរថា ម្តាយនាងកំពុងខឹងខ្លាំងលើការបញ្ចេញសារនេះព្រោះតែនាំឲ្យគេយល់ថា ឌួង ហ្សូរីដា បានជាប់ជំពាក់លុយសូដានីតាហើយនាងស្នើឲ្យសូដានីតា ដកឈ្មោះនាងចេញពីសារខាងលើដើម្បីបញ្ចៀសការយល់ច្រឡំ ខណៈដែលក្នុងនោះគេក៏បានឃើញ កញ្ញា ឌួង ហ្សូរីម៉ា ជាប្អូនស្រីបានចេញមុខបញ្ចេញយោបល់ដោយការស្នើសុំឲ្យសូដានីតា សម្រួលឈ្មោះបងស្រីនាងចេញ ដែលនាងថាការបង្ហោះសារបែបនេះគឺអាចឲ្យក្រុមគ្រួសារនាងអាចប្តឹងបានផងដែរ។
គេនៅបន្តរងចាំតាមដានទៀតថាតើករណីនេះនឹងត្រូវសម្របសម្រួលដែរឬយ៉ាងណា ខណៈដែលសារ និងរូបថតមុននេះត្រូវបានអ្នកនាង សូដានីតា សម្រេចចិត្តលប់ចេញពីបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់នាងហើយដែរ៕
ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print