មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី បានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ដល់តំបន់ប្រតិបត្តិការសឹករង បាត់ដំបង សម្រាប់បម្រើសកម្មភាពមនុស្សធម៌

ចែករំលែក៖

ខេត្តបាត់ដំបង៖ រសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បាត់ដំបង ជាអនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង បានទទួលអំណោយជាគ្រឿងឧបភោគ បរិភោគពី លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុនី មកប្រគល់ជូនតំបន់ប្រតិបត្តិការសឹករង បាត់ដំបង សម្រាប់ចែកជូនដល់អតីតយុទ្ធជនខេត្តបាត់ដំបង ដែលមានជីវភាពទីទ័លក្រ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានឱ្យដឹងថាអំណោយដែលទទួលបាននាពេលនេះមាន អង្ករ ១០តោន មីជាតិ ៤០០កេស ទឹកស៊ីអ៊ីវ ៣០០យួរ ទឹកត្រី ៣០០យួរ ជាការឧបត្ថម្ភរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី សម្រាប់បម្រើសកម្មភាពមនុស្សធម៌។ លោកបានបន្តថាអំណោយទាំងអស់នេះនឹងយកទៅប្រគល់ជូនឲ្យដល់ដៃ អតីតយុទ្ធជន ដែលមានជីវភាពទីទ័លក្រ យោធិនមានជីវភាពខ្វះខាត និងប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងក្នុងខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ដល់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុនី ដែលក្នុងរយៈពេលកន្លងមកតែងតែបានយកចិត្តទុកដាក់ ជួយសម្រាលជីវភាពរបស់កងទ័ព អតីតយុទ្ធជន និងប្រជាពលរដ្ឋងាយរងគ្រោះគ្រប់ទីកន្លែង ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print