អតីត ខ្សែ ប្រយុទ្ធ ជប៉ុន Masato Kudo ទទួល មរណភាព ក្នុង វ័យ៣២ ឆ្នាំ ក្រោយ វះកាត់ ខួរក្បាល

ចែករំលែក៖

អតីតខ្សែប្រយុទ្ធជប៉ុន Masato Kudo បានទទួលមរណភាពក្នុងវ័យ៣២ឆ្នាំ បន្ទាប់ពីការវះកាត់ខួរក្បាលមិនទទួលបានជោគជ័យ។

Kudo ដែលកំពុងលេងឱ្យក្លិបលំដាប់ទី៣ របស់ជប៉ុន Tegevajaro Miyazaki បានធ្លាក់ខ្លួនឈឺកាលពីថ្ងៃទី២ ខែតុលា ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជាតិទឹក ឬគេហៅថា hydrocephalus ដែលជាការប្រមូលផ្តុំសារធាតុរាវនៅក្នុងខួរក្បាល។

Kudo ធ្លាប់លេងឱ្យក្រុមមួយចំនួនមុនពេលទទួលមរណភាពដូចជា ក្លិប Kashiwa Reysol, Vancouver Whitecaps, Sanfrecce Hiroshima និង Brisbane Roar

 សេចក្តីថ្លែងការណ៍មួយដោយក្លិប Tegevajaro Miyazaki បានប្រកាសថាយើងមានការបាត់បង់កីឡាករដែលជាកីឡាករដ៏អស្ចារ្យម្នាក់បានទទួលមរណភាពលឿនណាស់។ គាត់ បាន លេង ឱ្យ ប្រទេស ជប៉ុន ហើយ មាន កំណត់ ត្រា ដ៏ អស្ចារ្យ ប៉ុន្តែ គាត់នៅ តែ បន្ទាប ខ្លួន។ គាត់មានអាកប្បកិរិយាល្អ ហើយយកចិត្តទុកដាក់ចំពោះមិត្តរួមក្រុម ក្លិប និងអ្នកគាំទ្រ

 Kudo ស៊ុតបញ្ចូលទីបាន៦គ្រាប់ក្នុង១២ប្រកួតកំឡុងពេលលេងឲ្យក្លិប Kashiwa Reysol ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Asian Champions League កាលពីឆ្នាំ២០១៣ ហើយស៊ុតបាន២គ្រាប់ក្នុងការបង្ហាញខ្លួន៤ដងសម្រាប់ជម្រើសជាតិជប៉ុនក្នុងឆ្នាំនោះ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print