អតីតខ្សែប្រយុទ្ធជប៉ុន Masato Kudo បានទទួលមរណភាពក្នុងវ័យ៣២ឆ្នាំ បន្ទាប់ពីការវះកាត់ខួរក្បាលមិនទទួលបានជោគជ័យ។
Kudo ដែលកំពុងលេងឱ្យក្លិបលំដាប់ទី៣ របស់ជប៉ុន Tegevajaro Miyazaki បានធ្លាក់ខ្លួនឈឺកាលពីថ្ងៃទី២ ខែតុលា ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជាតិទឹក ឬគេហៅថា hydrocephalus ដែលជាការប្រមូលផ្តុំសារធាតុរាវនៅក្នុងខួរក្បាល។
Kudo ធ្លាប់លេងឱ្យក្រុមមួយចំនួនមុនពេលទទួលមរណភាពដូចជា ក្លិប Kashiwa Reysol, Vancouver Whitecaps, Sanfrecce Hiroshima និង Brisbane Roar ។
សេចក្តីថ្លែងការណ៍មួយដោយក្លិប Tegevajaro Miyazaki បានប្រកាសថា “យើងមានការបាត់បង់កីឡាករដែលជាកីឡាករដ៏អស្ចារ្យម្នាក់បានទទួលមរណភាពលឿនណាស់។ គាត់ បាន លេង ឱ្យ ប្រទេស ជប៉ុន ហើយ មាន កំណត់ ត្រា ដ៏ អស្ចារ្យ ប៉ុន្តែ គាត់នៅ តែ បន្ទាប ខ្លួន។ គាត់មានអាកប្បកិរិយាល្អ ហើយយកចិត្តទុកដាក់ចំពោះមិត្តរួមក្រុម ក្លិប និងអ្នកគាំទ្រ“។
Kudo ស៊ុតបញ្ចូលទីបាន៦គ្រាប់ក្នុង១២ប្រកួតកំឡុងពេលលេងឲ្យក្លិប Kashiwa Reysol ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Asian Champions League កាលពីឆ្នាំ២០១៣ ហើយស៊ុតបាន២គ្រាប់ក្នុងការបង្ហាញខ្លួន៤ដងសម្រាប់ជម្រើសជាតិជប៉ុនក្នុងឆ្នាំនោះ ៕ (រូបភាព ៖ BBC Sport)