ក្រុមម្ចាស់ផ្ទះ Nottingham Forest បានបង្កើតឱកាសដ៏អស្ចារ្យដើម្បីធ្វើឱ្យក្រុមហង្សក្រហម Liverpool ភ្ញាក់ផ្អើល និងឡើងពីបាតតារាង Premier League នៅទីលាន City Ground ដ៏រំភើបជាមួយនឹងជ័យជម្នះ១ទល់០។ កីឡាករ Taiwo Awoniyi ដែលបានចាកចេញពី Liverpool កាលពីឆ្នាំ២០២១ ដោយមិនបានបង្ហាញខ្លួនក្នុងការប្រកួតប្រជែងនោះបានរកគ្រាប់បាល់ជ័យជម្នះនេះនៅនាទីទី៥៥ បន្ទាប់ពីការប៉ុនប៉ងដំបូងរបស់គាត់បានត្រលប់មកវិញ។
ក្រុម Liverpool ក៏មានឱកាសល្អជាច្រើនផងដែរក្នុងការប្រកួតខាងលើ ដោយខ្សែការពារ Virgil van Dijk បានខ្ជះខ្ជាយឱកាសល្អពីការតែតបាល់។ ក្រុម Nottingham Forest អាច នឹង ទទួល បាន ជ័យ ជម្នះ ដោយ ទម្រង់ លេង ល្អកាលពីរាត្រីថ្ងៃទី២២ តុលាដោយ ការ ខិត ខំ ប្រឹង ប្រែង របស់កីឡាករ Morgan Gibbs-White ស៊ុតចំគោលដៅ ប៉ុន្តែត្រូវ បាន អ្នក ចាំ ទីក្រុម Liverpool កីឡាករ Alisson ជួយសង្គ្រោះបាន។
ការទទួលបាន៣ពិន្ទុនេះ ធ្វើឲ្យក្រុម Nottingham Forest រីករាយនឹងថ្ងៃដ៏ល្អបំផុតរបស់ពួកគេចាប់តាំងពីការវិលត្រឡប់មកកាន់ក្របខ័ណ្ឌកំពូលនៅរដូវកាលនេះ បន្ទាប់ពីអវត្តមានអស់រយៈពេល២៣ឆ្នាំ។ ក្រុមនេះបានស៊ូទ្រាំនឹងការចាប់ផ្តើមដ៏លំបាកមួយក្នុងរដូវកាលដំបូងរបស់ពួកគេនៅ Premier League ប៉ុន្តែជ័យជម្នះនេះគឺជាថ្ងៃដែលទន្ទឹងរង់ចាំ ខណៈដែលយកឈ្នះលើក្រុមខ្លាំងមួយជាលើកដំបូង ។
ក្រុម Nottingham Forest បានធ្លាក់ទៅបាតតារាងកាលពីថ្ងៃព្រហស្បតិ៍ជាមួយនឹងការឈ្នះរបស់ Leicester លើ Leeds គ្រូបង្វឹកលោក Steve Cooper នឹងសង្ឃឹមថានេះគឺជាជ័យជម្នះផ្លាស់ប្តូររដូវកាល។ ទោះបីជាការប្រកួតកន្លងមកហាក់មិនទទួលបានលទ្ធផលល្អក៏ដោយក៏ក្លិប Nottingham Forest បានផ្តល់កិច្ចសន្យាថ្មីដល់លោក Cooper រហូតដល់ឆ្នាំ២០២៥ក្នុងខែនេះ។
ខណៈដែលក្លិប Bournemouth, Chelsea, Wolves និង Aston Villa បានបណ្តេញអ្នកចាត់ការចេញនោះ ក្លិប Nottingham Forest បានសម្រេចចិត្តអត់ធ្មត់ ហើយឥឡូវនេះទទួលបាន៤ពិន្ទុពី២ប្រកួតកន្លងមក។
បរាជ័យនេះធ្វើឲ្យក្រុមហង្សក្រហម Liverpool បាត់បង់ឱកាសឡើងទៅប្រជែងតំណែង Top 5 ដោយរក្សាលេខ៧ មាន១៦ពិន្ទុខណៈដែលក្រុម Nottingham ឈរចំណាត់ថ្នាក់លេខ១៩ មាន៩ពិន្ទុ ក្នុង១២ប្រកួតកន្លងមក ៕ (រូបភាព ៖ BBC Sport)