លោកបណ្ឌិត ហ៊ុន ម៉ាណែត ចុះសួរសុខទុក្ខជួបសំណេះសំណាលជាមួយកម្លាំងយោធាកងពលតូចថ្មើរជើង៥២

ចែករំលែក៖

ខេត្តបាត់ដំបង៖ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញចុះសាកសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយបងប្អូនកងកម្លាំងប្រដាប់អាវុធ ជានាយ នាយរង និងពលទាហាន ទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ ចំណុះឲ្យយោធភូមិភាគទី៥។

ក្នុងកម្មវិធីចុះសួរសុខទុក្ខ និងជួបសំណេះសំណាលនេះលោកបណ្ឌិតក៏បានចែកជូនផងដែរជាអាវភ្លៀងដ៏កងកម្លាំងទាំងអស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចតែងតែបានគិតគូរពីសុខទុក្ខរបស់កងកម្លាំងទាំងការរស់នៅ ជីវភាពគ្រួសារនេះជាដើម៕

20160523032921

20160523032921 (3)

20160523032921 (1)

20160523033025

20160523033028

20160523033025 (3)

20160523033025 (2)

20160523033025 (1)

20160523032921 (2)

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print