កម្លាំង​សមត្ថកិច្ច​ជំនាញ​ បន្តចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​១​ករណី​ នៅ​​ស្រុក​មោងឫស្សី​

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បន្តចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ នៅ​​ស្រុក​មោងឫស្សី​ ជាក់ស្ដែង​ដកហូត​និងរឹបអូសបាន​វត្ថុតាង​បទល្មើស​នេសាទ​ជាច្រើន​យកមកដុត​កម្ទេច​ចោល​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០២២។

របាយការណ៍​ដដែល​បន្តថា​ ក្នុងប្រតិបត្តិការនេះ​ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ លោក​វរសេនីយ៍ទោ​ បឿ​ អាត​ នាយ​រង​ការិយាល័យ​ប្រឆាំង​បទ​សេដ្ឋកិច្ច​ ប្រធាន​ក្រុម​ប្រតិបត្តិការ​គោលដៅ​ស្រុក​មោង​ប្ញ​ស្សី​ លោក​វរសេនីយ៍ឯក​ ស​ គឹ​ម​ឡុ​ង​ អធិការ​ស្រុក​មោងឫស្សី​ សហការ​ជាមួយ​លោក​វរសេនីយ៍ទោ​ អ៊ី​ សេង​ហុង​ ប្រធាន​ស្នាក់​ការ​ទិស​ទន្លេសាប​ភូមិភាគ​ទី​៥​ និង​លោក​ តោ​ ថា​រី​ នាយ​រង​ផ្នែក​រដ្ឋបាល​ជលផល​អន្លង់​វិល​ កាលពីថ្ងៃទី​២៣​ ខែតុលា​ម្សិលមិញនេះ​ បាន​ចុះ​ទៅ​បង្ក្រាប​បទល្មើស​នេសាទ​ ត្រង់​ចំណុច​បឹង​កេស​ ក្នុងភូមិ​សាស្ត្រ​ភូមិ​ដូន​ទ្រី​ ឃុំ​ជ្រៃ​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​។​

​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះដែរ​ កម្លាំង​សមត្ថកិច្ច​ចូលរួម​សរុប​ចំនួន​១១​នាក់​ និង​ប្រើប្រាស់​សម្ភារៈ​រួម​មាន​ កាណូត​ស្មាច់​ចំនួន​ ០៥​គ្រឿង​ កាំបិត​ចំនួន​ ១០​ដើម​ និង​កណ្តៀវ​ចំនួន​ ០៦​ដើម​ ។​

...

​ជា​លទ្ធផល​សមត្ថកិច្ច​បង្ក្រាប​បាន​៖​ សាច់​មង​ប្រវែង​ ៧៥០​ម៉ែត្រ​ -​ឡុ​ក​ចាប់​ត្រី​ចំនួន​០២​គ្រឿង​ -​បង្គោល​ចំនួន​៣០០​ដើម​ ។​ ចំពោះ​ករណី​នេះ​ រាល់​វត្ថុ​តាង​ដែល​បង្ក្រាប​បាន​សមត្ថកិច្ច​កាប់​បំផ្លាញ​និង​ដុត​កម្ទេច​ចោល​នៅ​នឹង​កន្លែង​ ។​ ដោយឡែក​ជនល្មើស​បាន​រត់គេច​ខ្លួន​មុន​ពេល​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ ៕ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print