កណ្ដាល: កូនតិរច្ឆានផឹកស្រាស្រវឹងគំរាមកំហែងម្ដាយ និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជិតខាងអស់មួយចំនួន ទីបំផុតត្រូវបានសមត្ថកិច្ចឲ្យឃាត់ខ្លួន ។ករណីនេះ បានកើតឡើងថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង ៩ និង៣០នាទី ស្តាប់ក្នុងភូមិតាពៅ ឃុំកោះចិន ស្រុក ពញាឮ ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកពញាឮបានឱ្យដឹងថា ជនរងគ្រោះមាន៣នាក់ ទី១-ឈ្មោះ សុខ ឡេង ភេទ ស្រី អាយុ ៨៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ
،២-ឈ្មោះ ជួន អេត ភេទ ស្រី អាយុ ៤៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ،៣-ឈ្មោះ ឃិន ថានុន ភេទប្រុសអាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ។ជនរងគ្រោះទាំង០៣នាក់ មានទីលំនៅ ភូមិ តាពៅ ឃុំ កោះចិន ស្រុក ពញាឮ ខេត្ត កណ្តាល។ចំណែកជនសង្ស័យឈ្មោះ ឌឹម សុភក្រ័ ភេទ ប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ តាពៅ ឃុំ កោះចិន ស្រុក ពញាឮ ខេត្ត កណ្តាល។វត្ថុតាងចាប់យក៖ កាំបិតផ្គាក់ផ្លែដែង ដងធ្វើពីឬស្សី ប្រវែង ៥០ សង់ទីម៉ែត្រ។
ប្រភពដដែលបន្តថា នៅមុនកើតហេតុថ្ងៃទី០៨ ខែ តុលា ឆ្នាំ ២០២២ ជនសង្ស័យឈ្មោះ ឌឹម សុភក្រ័ បានផឹកស្រាស្រវឹង ហើយបានកាន់ដំបងឬស្សី គំរាមម្តាយឈ្មោះ សុខ ឡេង អាយុ ៨៣ឆ្នាំ បណ្តេញចេញពីផ្ទះ
និង បានវាយបំផ្លិចបំផ្លាញ ចាន ឆ្នាំង ពាងទឹក វាយកាំជណ្តើរផ្ទះ បន្ទាប់មកជនរងគ្រោះ ជាម្តាយបានរាយការណ៍ប្តឹង នគរបាលប៉ុស្តិ៍ កោះចិន ហើយកោះ ហៅជនសង្ស័យ ឈ្មោះ ឌឹម សុភក្រ័ ទៅធ្វើកិច្ចសន្យា អប់រំ នៅប៉ុស្តិ៍ ចំនួន ០១លើក ។ លុះមកដល់ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២២ ជនសង្ស័យឈ្មោះ ឌឹម សុភក្រ័ បានផឹកស្រាស្រវឹង ហើយបានកាន់កាំបិតផ្គាក់ ចូលទៅក្នុងផ្ទះជនរងគ្រោះឈ្មោះ ឃិន ថានុន ភេទ ប្រុស អាយុ ១៥ឆ្នាំ រួចធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់កែងដាក់កូនប៊ីយ៉ា និង កាប់ដងកឺ សម្រាប់បុកប៊ីយ៉ា បណ្តាលអោយខូច
ខាត បន្ទាប់មកជនសង្ស័យឈ្មោះ ឌឹម សុភក្រ័ បានកាន់កាំបិតផ្គាក់ដេញកាប់ជនរងគ្រោះឈ្មោះ ឃិន ថានុន ថែម
ទៀតផង ក្នុងពេលនោះដែរ ជនរងគ្រោះឈ្មោះ ឃិន ថានុន បានរត់មកអោយកម្លាំងប្រជាការពារភូមិជួយ បន្ទាប់មកជនសង្ស័យឈ្មោះ ឌឹម សុភក្រ័ បានកាន់កាំបិតផ្គាក់ ដើរសំដៅមកផ្ទះជនរងគ្រោះ ម្នាក់ទៀតឈ្មោះ ជួន អេត ហើយបានយកកាំបិតផ្គាក់ កាប់សសរផ្ទះ ជនរងគ្រោះ និង យកកាំបិត កាប់ខ្សែចងនំ កន្លែងជនរងគ្រោះ លក់ដូរបណ្ដាលអោយខូចខាតថែមទៀតផង។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យ បានកាន់កាំបិតផ្គាក់ដើរតាមផ្លូវភូមិ ទៅទិសខាងកើត បាត់ទៅ។ បានប្រហែលមួយសន្ទុះ ជនសង្ស័យ បានកាន់កាំបិតផ្គាក់ត្រឡប់មក កន្លែងជនរងគ្រោះ លក់ដូរ វិញ ឃើញដូច្នេះជនរងគ្រោះឈ្មោះ ជួន អេត បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល កោះចិន ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍ បានសហការជាមួយកម្លាំងផ្នែកជំនាញ ចុះ
ទៅកន្លែងកើតហេតុ នាំខ្លួនជនសង្ស័យ បញ្ជូនមកអធិការរដ្ឋាននគរបាល ស្រុក ពញាឮ ដើម្បីសាកសួរ និង ចាត់ការតាមនីតិវិធី៕