ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន៣នាក់ត្រូវបានកម្លាំងនគរបាលរាជធានីសហការជាមួយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ខណៈប្រទះឃើញសង្ស័យហើយបានឆែកឆេលើខ្លួនរកឃើញថ្នាំញៀនមួយកញ្ចប់ធំ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចខាងជើងផ្សារសឡា តាមបណ្តោយផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយបានបន្តទៅតាមចាប់បក្ខពួកម្នាក់ទៀតនៅចំណុចក្រោមស្ពានអាកាស៧មករា ស្តិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យទី១ឈ្មោះ ភុំស៊ីដា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅនិងមុខរបមិនពិតប្រាកដ ទី២ឈ្មោះ អា ស្រីណា ភេទស្រី អាយុ២៥ឆ្នាំ មុខរបបម្រើការងានៅខារ៉ាអូខេនគរសំរិត ស្នាក់នៅម្តុំផ្សារសឡាថ្មី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកម្នាក់ទៀតនៅមិនទាន់ស្គាល់អត្តសញ្ញាណទេ។
តាមកម្លាំងល្បាតបានឲ្យដឹងថា នៅមុនពេលកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជិះល្បាតក្នុងមូលដ្ឋាននិងតាមផ្លូវស្ងាត់ៗដើម្បីការពាសុវត្ថិភាពជូនពលរដ្ឋជៀសវាងកើតមានបទល្មើសផ្សេងៗ ខណៈល្បាតដល់ចំណុចកើតហេតុក៏ឃើញជនសង្ស័យប្រុសស្រី២នាក់ជិះម៉ូតូធូដេ ពណ៌លឿង ពាក់ស្លាកលេខស្វាយរៀង1D-1530 ឌុបគ្នាតាមផ្លូវដោយមានការសង្ស័យក៏ហៅឲ្យឈប់ធ្វើការឆែកឆេរទើបប្រទះឃើញថ្នាំញៀនប្រភេទម៉ាទឹកកក ក្រាមសថ្លា ចំនួន១កញ្ចប់ធំ ក៏ធ្វើការឃាត់ខ្លួនយកទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួបន្ត។
លោកបានបន្តថា បន្ទាប់ពីធ្វើការសាកសួរទៅលើជនសង្ស័យរយៈពេលខ្លីជននោះក៏បានសារភាពថាមានបក្ខពួកម្នាក់ទៀតដែលចាំទិញថ្នាំពីរួបគេទើបកម្លាំងនាំទៅយកជនសង្ស័យបានម្នាក់ទៀតនៅក្រោមស្ពានអាកាស៧មករា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងដកហូតម៉ូតូស្មាស់មួយគ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង៣ត្រូវបាននគរបាលប៉ុស្តិ៍ស្ទឹងមានកសាងសំណុំរឿងបញ្ជូនទៅអធិការខណ្ឌមានជ័យដើម្បីរងចាំចាត់ការបន្ត៕
ដោយ៖ ជីម ភារ៉ា ដង្កោ