កម្លាំងល្បាតប៉ុស្តិ៍ស្ទឹងមានជ័យ ឃាត់ខ្លួនប្រុសស្រី២នាក់ រកឃើញថ្នាំញៀន១កញ្ចប់ធំ និងបន្តចាប់បក្ខពួកបានម្នាក់ទៀត

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន៣នាក់ត្រូវបានកម្លាំងនគរបាលរាជធានីសហការជាមួយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ខណៈប្រទះឃើញសង្ស័យហើយបានឆែកឆេលើខ្លួនរកឃើញថ្នាំញៀនមួយកញ្ចប់ធំ ​កាលពីវេលាម៉ោង១១យប់​ ថ្ងៃទី២៣ ខែឧសភា ​ឆ្នាំ​២០១៦​ នៅចំណុចខាងជើងផ្សារសឡា​ តាមបណ្តោយផ្លូវបេតុ​ង​ សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ ហើយបានបន្តទៅតាមចាប់បក្ខពួកម្នាក់ទៀតនៅចំណុចក្រោមស្ពានអាកាស៧មករា​ ស្តិតក្នុងសង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​។

ជនសង្ស័យទី១ឈ្មោះ​ ភុំស៊ីដា​ ភេទប្រុស អាយុ៣២ឆ្នាំ​ មានទីលំនៅនិងមុខរបមិនពិតប្រាកដ​ ទី២ឈ្មោះ​ អា​ ស្រីណា​ ភេទស្រី​ អាយុ២៥ឆ្នាំ​ មុខរបបម្រើការងានៅខារ៉ាអូខេនគរសំរិត​ ស្នាក់នៅម្តុំផ្សារសឡា​ថ្មី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកម្នាក់ទៀតនៅមិនទាន់ស្គាល់អត្តសញ្ញាណទេ។

តាមកម្លាំងល្បាតបានឲ្យដឹងថា​ នៅមុនពេលកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជិះល្បាតក្នុងមូលដ្ឋាននិងតាមផ្លូវស្ងាត់ៗដើម្បីការពាសុវត្ថិភាពជូនពលរដ្ឋជៀសវាងកើតមានបទល្មើសផ្សេងៗ​ ខណៈល្បាតដល់ចំណុចកើតហេតុក៏ឃើញជនសង្ស័យប្រុសស្រី២នាក់ជិះម៉ូតូធូដេ​ ពណ៌លឿង​ ពាក់ស្លាកលេខស្វាយរៀង1D-1530 ឌុបគ្នាតាមផ្លូវដោយមានការសង្ស័យក៏ហៅឲ្យឈប់ធ្វើការឆែកឆេរទើបប្រទះឃើញថ្នាំញៀនប្រភេទម៉ាទឹកកក​ ក្រាមសថ្លា​ ចំនួន១កញ្ចប់ធំ​ ក៏ធ្វើការឃាត់ខ្លួនយកទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួបន្ត។

លោកបានបន្តថា​ បន្ទាប់ពីធ្វើការសាកសួរទៅលើជនសង្ស័យរយៈពេលខ្លីជននោះក៏បានសារភាពថាមានបក្ខពួកម្នាក់ទៀតដែលចាំទិញថ្នាំពីរួបគេទើបកម្លាំងនាំទៅយកជនសង្ស័យបានម្នាក់ទៀតនៅក្រោមស្ពានអាកាស៧មករា​ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​ និងដកហូតម៉ូតូស្មាស់មួយគ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង៣ត្រូវបាននគរបាលប៉ុស្តិ៍ស្ទឹងមានកសាងសំណុំរឿងបញ្ជូនទៅអធិការខណ្ឌមានជ័យដើម្បីរងចាំចាត់ការបន្ត៕

IMG_5688

IMG_5672

IMG_5662

IMG_5670

IMG_5675

ដោយ៖ ជីម ភារ៉ា ដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print