មេ​ព្រៃ​ ងី​ វី​រៈ​ មេ​គយ​ នឹម​ ផ​ល្លី​ កំពុង​បើកដៃ​ឲ្យ​ឈើ​ប្រណីត​ឆ្លង​ទៅ​វៀតណាម​តាម​ច្រក​ទន្លេ​ចាម​ និង​ច្រករបៀង​តា​ដោក​

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​៖​ សកម្មភាព​ដឹក​ជញ្ជូន​ឈើប្រណិត​ចាប់ផ្តើម​កក្រើក​ឡើង​វិញ​ជា​បណ្តើរៗ​ ខណៈ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ សមត្ថកិច្ច​ពាក់ព័ន្ធ​ ឆ្លៀតឱកាស​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ ។​ យ៉ាងតិច​ក្នុង​មួយ​យប់​ មាន​ឈើប្រណិត​ប្រភេទ​យី​ឌុ​ប​ត្រូវ​បាន​ដឹក​ចេញ​ទៅ​វៀតណាម​ តាម​ច្រករបៀង​តា​ដោក​ ឬ​ច្រក​លេខ​៧៨​ ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​ច្រក​ទន្លេ​ចាម​ ក្នុង​នោះ​ លោក​ នឹម​ ផ​ល្លី​ ប្រធាន​ស្នាក់​ការ​គយ​ និង​រដ្ឋាករ​ទន្លេ​ចាម​ គឺជា​អ្នក​អនុញ្ញាត​ ដែល​គេ​ហៅ​ថា​ ឆ្លៀតឱកាស​លោត​ឆត្រ​ និង​កើតឡើង​ដោយ​ការ​ឃុបឃិត​គ្នា​ ជាមួយនឹង​លោក​ នី​ វី​រៈ​ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ​ ដោយ​ពួក​គាត់​រំពឹង​ថា​ ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ អាច​ស្ងាត់ស្ងៀម​ ។​
​គួរ​រំលឹក​ថា​ ច្រក​ទន្លេ​ចាម​ កន្លង​ទៅ​គឺជា​ច្រក​ឆ្លងកាត់​បទល្មើស​ព្រៃឈើ​ដ៏​ខ្លាំងក្លា​ ក្នុង​នោះ​មាន​ឧកញ៉ា​ជា​ច្រើន​នាក់​ ដែល​បច្ចុប្បន្ន​ជា​ផ្ទាំង​ស៊ី​ប​ជា​តុលាការ​ បាន​ចេញ​ជា​ហូរហែ​ និង​មានការ​ពាក់ព័ន្ធ​ផង​ដែរ​ជាមួយ​មេ​ច្រក​ខាងលើ​នេះ​ ប៉ុន្តែ​ រយៈពេល​ជិត​១​ស​ប្តា​ហ៍​នេះ​ ការ​ចេញ​ឈើ​គ្រញូង​ ឈើ​ធ្នង់​ បាន​លួច​ដំណើរការ​យ៉ាងតិច​ក្នុង​មួយ​យប់​មាន​១​ឡាន​យី​ឌុ​ប​ទៅ​៣​ឡាន​យី​ឌុ​ប​ ដោយ​គេ​រាយការណ៍​មក​ថា​ មានឈ្មោះ​ សាយ​ ម៉េ​ង​ឡាយ​ គឺជា​អ្នក​នាំ​ឈើ​ចេញ​តាម​ច្រក​តា​ដោក​ យ៉ាង​គឃ្លើន​នឹង​ច្បាប់​ ។​
​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ផង​ដែរ​ គេ​បានឃើញ​សមត្ថកិច្ច​ដ៏​ពពាក់ពពូន​គ្នា​ ក្នុង​នោះ​មាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ បាន​ពង្រាយ​កម្លាំង​ ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​ ធ្វើ​ស្ថិតិ​ពី​បទល្មើស​ ប៉ុន្តែ​គេ​ទម្លាយ​ថា​ ក្រុម​សមត្ថកិច្ច​ទាំងនោះ​ ប្រើ​មធ្យោបាយ​ដើម្បី​ទាញ​យក​ផល​ពី​បទល្មើស​នោះ​តែ​ប៉ុណ្ណោះ​ ។​

​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ខាងលើ​នេះ​ នគរដ្រេហ្គន​ មិន​អាច​ទាក់ទង​បាន​ទេពី​លោ​ល​ នឹម​ ផ​ល្លី​ មេ​គយ​ច្រក​ទន្លេ​ចាម​ ខណៈ​កំពុង​ងប់​ង​ល់​ នឹង​លាភ​សក្ការ​បែប​នេះ​ ដោយ​គ្មាន​លេខ​ទូរស័ព្ទ​ ។​ ដោយឡែក​ លោក​ នូ​ ស៊ី​ថា​ ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​ត្បូងឃ្មុំ​ នគរដ្រេហ្គនក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ​ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​លើក​ ។​ គេ​បាន​រាយការណ៍​មក​ថា​ ជា​រៀង​រាល់​យប់​ មាន​ឈើប្រណិត​ និង​ឈើ​ជន្លង់ម្រេច​ ដ៏​អនាធិបតេយ្យ​ លួច​ចេញ​តាម​ច្រក​នេះ​ ច្រក​នោះ​ ប៉ុន្តែ​គោលដៅ​ឈើប្រណិតៗ​ គេ​បាន​បង្វែរ​ឲ្យ​ឆ្លងកាត់​តាម​ច្រក​តា​ដោក​ ហើយ​ឲ្យ​លោក​នឹម​ ផ​ល្លី​ គឺជា​អ្នក​ចាត់ចែង​ គ្រប់គ្រង​សេដ្ឋកិច្ច​រួម​ ដើម្បី​បែងចែក​ ហែក​ប្រយោជន៍​ទាំងនោះ​ទៅ​កាន់​សមត្ថកិច្ច​ពាក់ព័ន្ធ​ ដើម្បី​លាក់លៀម​ ប៉ុន្តែ​ពួក​គេ​ពុំ​ទាន់​ដឹង​ថា​ សកម្មភាព​ទាំងនេះ​ ជា​បទល្មើស​ធ្ងន់​នោះ​ឡើយ​ ជា​ពិសេស​ លោក​ ងី​ វី​រៈ​ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ​ ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ មាន​ជំនាញ​ក្នុង​ការ​ប្រមូល​លុយ​ពី​បទល្មើស​ឈើ​ មិន​ខ្លាចរអារ​ ពី​វិធានការ​ច្បាប់​ ការ​រឹត​បន្តឹង​ពី​ថ្នាក់លើ​ ដោយ​បុគ្គល​រូប​នេះ​ យល់​ឃើញ​ថា​ ខ្លួន​មាន​លុយ​ គឺ​អាច​ដោះស្រាយ​បាន​អ្វី​គ្រប់យ៉ាង​ ៕​

នេះជារូបភាពដឹកឈើឆ្លងទៅវៀតណាមកន្លងមក

image image image image

សុខ​ ខេមរា​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print