ខេត្តប៉ៃលិន៖ បុរសញៀនថ្នាំម្នាក់ បានផ្ទុះហិង្សាយកបំណែកកញ្ចក់ទៅចាក់ប្រពន្ធរបស់ខ្លួនបណ្តាលឲ្យរងរបួសដេរជាច្រើនថ្នេរ ដោយសារតែខឹងរឿងដើរទៅលេងផ្ទះអ្នកដទៃ ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្ថកិច្ចបានឱ្យដឹងថា បុរសជាប្តី ឈ្មោះ ហេង ឡុង អាយុ32ឆ្នាំ មុខរបរមិនពិតប្រាកដ បានយកកញ្ចក់ទៅកាប់ប្រពន្ធឈ្មោះ វ៉ាន់ សុធា អាយុ28ឆ្នាំ មុខរបរមេផ្ទះ រងរបួសធ្ងន់ (បែកថ្ងាស និងដាច់ដៃខាងឆ្វេង) ហើយនៅក្នុងខ្លួនជនសង្ស័យ កម្លាំងអាវុធហត្ថឆែកឆេររកឃើញថ្នាំម៉ាទឹកកក ពណ៌សមួយកញ្ចប់តូចផងដែរ ។
ជនសង្ស័យត្រូវចាប់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕
ស សារ៉េត